- 2019-08-13 04:40:00
- ការអប់រំ
លោកគ្រូអក្សរសាស្ត្រត្រូវបកស្រាយថាខ្លួនមិនមែនតារា ដោយសារស្អាតខ្លាំងពេក
- 2019-08-13 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកគ្រូអក្សរសាស្ត្រត្រូវបកស្រាយថាខ្លួនមិនមែនតារា ដោយសារស្អាតខ្លាំងពេក
ចន្លោះមិនឃើញ
ទោះបីជាគ្រូបង្រៀនពិតប្រាកដមែន តែដោយសារតែរូបសម្បត្តិលេចធ្លោរបស់ខ្លួន បានធ្វើឲ្យលោកគ្រូអក្សសាស្ត្រនៅចិនមួយរូបត្រូវបកស្រាយជាច្រើនដងថា ខ្លួនមិនមែនជាសិល្បករមកបន្លំធ្វើជាគ្រូបង្រៀននោះឡើយ។
កាលពីពេលថ្មីៗនេះ បណ្ដាញសង្គម Weibo បានល្បីកក្រើកនូវកម្រងរូបភាពលួចថតលោកគ្រូបង្រៀនអក្សរសាស្ត្រចិនមួយរូប។ តាមនោះដែរ លោកគ្រូរូបសង្ហារវ័យ២៥ឆ្នាំ មានឈ្មោះថា Jiang Boyang។
ក្រោយពេលរូបថតរបស់លោកគ្រូរូបនេះត្រូវបានបង្ហោះឡើង បានទាក់ទាញចំណាប់អារម្មណ៍របស់សិស្សានុសិស្សជាច្រើននាក់។ យ៉ាងណាក្ដី ក៏មានមតិមិនតិចឡើយដែលបានលើកឡើងថា នេះគ្រាន់តែជាតារារៀបបង្ហាញមុខម្នាក់មកតែងខ្លួនធ្វើជាគ្រូបង្រៀនប៉ុណ្ណោះ ដោយមិនមែនជាលោកគ្រូពិតប្រាកដនោះឡើយ គឺធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។
ក្រោយពេលរងពាក្យចោទប្រកាន់បែបនេះ លោកគ្រូកើតឆ្នាំ១៩៩៤ បានចេញមុខបកស្រាយថាខ្លួនគឺជាលោកគ្រូអក្សរសាស្ត្រ១០០% នៅអនុវិទ្យាល័យមួយ។ លោកក៏មិនចម្លែកដែរ ព្រោះមុននោះដែរ មនុស្សជាច្រើនតែងច្រឡំលោកថាជាសិល្បករហូរហែរមកហើយ។ ជាមួយនឹងកម្ពស់ ១.៨១ម ព្រមទាំងទម្រង់មុខសង្ហារឥតខ្ចោះនោះ វាមិនពិបាកឡើយដែលធ្វើឲ្យគេច្រឡំថាលោកគ្រូ Jiang ជាតារាម៉ូដែលនោះ៕