- 2019-08-13 05:11:23
- សុខភាព
មកដឹងតម្លៃវះកាត់ប្ដូរភេទនៅថៃ ជាកញ្ចប់ទាំងវះកាត់និងស្នាក់នៅ
- 2019-08-13 05:11:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃវះកាត់ប្ដូរភេទនៅថៃ ជាកញ្ចប់ទាំងវះកាត់និងស្នាក់នៅ
ចន្លោះមិនឃើញ
បើនិយាយពីទីផ្សារវះកាត់ប្ដូរភេទ ឃើញថាមានការរីកធំគួរឲ្យកត់សម្គាល់។ អំឡុង ១០ ឆ្នាំចុងក្រោយនេះ ក្នុងមនុស្ស ១០០ នាក់ មាន ១០ នាក់ហើយជាក្រុមភេទទី ៣។ មានរបាយការណ៍មួយចំនួនក៏បានបង្ហាញដែរថា ក្រុមភេទទីបីមានច្រើនដល់ទៅ ១ ភាគ ៣ នៃប្រជាជនសរុបលើលោកទៀតផង។ ទាំងអស់នេះហើយជាចំណុចដែលជំនួញវះកាត់ប្ដូរភេទមានទីផ្សារធំទូលាយ និងជារឿងដែលគួរឲ្យចាប់អារម្មណ៍។
មន្ទីរពេទ្យអន្តរជាតិមួយនៅបាងកក ប្រទេសថៃត្រូវបានគេស្គាល់ថាជាមន្ទីរពេទ្យវះកាត់កែសម្ផស្សនិងប្ដូរភេទដែលល្បីល្បាញជាយូរឆ្នាំណាស់មកហើយ។ នៅឆ្នាំ ២០១៦ មន្ទីរពេទ្យយ៉ាន់ហ៊ីបានក្លាយជាមន្ទីរពេទ្យវះកាត់ប្ដូរភេទនាំមុខ Top 3 នៅអាស៊ី។ ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយមកនេះ មានអ្នកមកវះកាត់ប្ដូរភេទសរុបជាង ១ ៥០០ នាក់រួចទៅហើយ ចំនួននេះក៏មានការកើនឡើង ១០% នៅរៀងរាល់ឆ្នាំផងដែរ។
ការវះកាត់ប្ដូរភេទពីប្រុសទៅជាស្រី (រួមបញ្ចូលទាំងការសម្រាកព្យាបាល ១៤ យប់) តម្លៃជាកញ្ចប់ ១២៥ ០០០ បាត ឬ ប្រមាណជា ៤ ០០០ ដុល្លារសហរដ្ឋអាមេរិក។
ចំណែកការវះកាត់ប្ដូរភេទពីស្រីទៅប្រុស មានតម្លៃខ្ពស់ជាងពីប្រុសទៅស្រីដល់ទៅបីដងឯណោះ ដោយសារតែមានដំណើរការស្មុគស្មាញ និងត្រូវការរយៈពេលយូរគួរសម។
យ៉ាងណាក៏ដោយ រាល់ការវះកាត់កែភេទទាំងអស់ត្រូវបំពេញលក្ខណ្ឌចាំបាច់លម្អិតមួយចំនួនជាមុនសិន មុននឹងទទួលបានការវះកាត់៕