• 2019-09-15 02:06:00
  • ការអប់រំ

កម្មវិធីពិព័រណ៍ឧត្តមសិក្សាបានទាំងអាហារូបករណ៏បានទាំងសប្បាយទៀត

  • 2019-09-15 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីពិព័រណ៍ឧត្តមសិក្សា ធ្វើឡើងជាលើកទី២នៅថ្ងៃទី១៤ និង ១៥ ខែកញ្ញា ហើយថ្ងៃនេះក៏ជាថ្ងៃចុងក្រោយដែរនៅក្នុងកម្មវិធីពិព័រណ៏មួយនេះផងដែរ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងជួយដល់សិស្សានុសិស្សក្នុងការជ្រើសរើសមុខជំនាញនិងសាកលវិទ្យាល័យ ព្រមទាំងទទួលព័ត៌មានដែលទាក់ទងនឹងអាហារូបករណ៏ដែលផ្តល់ពីស្ថាប័នផ្សេងៗដែលចូលរួម។

នៅក្នុងកម្មវិធីនេះមាន ស្តង់សាកលវិទ្យាល័យ និងចំនីអាហារដល់ទៅ៥០ ស្តង់ជាង ដូច្នោះសិស្សានុសិស្សទាំងអស់អាចស្វែងយល់ ពិគ្រោះយោបល់ពីសាកលវិទ្យាល័យទាំងនោះនៅក្នុងកម្មវិធីនេះ អំពីបញ្ហាជាច្រើនដូចជាតើថាគួររៀនមុខវិជ្ជាអ្វី រៀនជំនាញអ្វី ដែលសាកសម ទៅនឹងទីផ្សារការងារទៅថ្ងៃអនាគត។ ជាមួយគ្នានេះដែរភាគីច្រើននៃសាកលវិទ្យាល័យទាំងនេះមានការផ្តល់ជូន​នូវអាហារូបករណ៏ជាច្រើនទៀត និងមានការបញ្ចុះជាពិសេសសម្រាប់សិស្សានុសិស្សដែលបានចូលរួមសាកសួរព័ត៌មានពីស្តង់របស់ពួកគេផងដែរ។

ក្រៅពីសកម្មភាពនៅក្នុងស្តង់សាកលវិទ្យាល័យ សិស្សានុសិស្សក៏អាចស្តាប់នូវការចែករំលែកពីវាគ្មិនល្បីៗ ដែលពួកគាត់បានចំនាយពេលសឹងតែមួយជីវិតរបស់ពួកគាត់ក្នុងការប្រមូលបទពិសោធន៍ ការតស៊ូនៅក្នុងជីវិត និងគន្លឹះជាច្រើននៅក្នុងការដោះស្រាយបញ្ហាទាំងអស់នោះនៅពេលដែលពួកគាត់មានវ័យនៅសិក្សាដូចសិស្សានុុសិស្សនៅពេលនេះដែរ។

វាគ្មិនថ្ងៃកន្លងទៅគឺថ្ងៃទីមួួយមានដូចជា៖ ព្រះអង្គ គូ សុភាព កញ្ញា អ៊ុង ច័ន្ទសោភា និងវាគ្មិនមួយចំនួនទៀត។

ដូចនេះកុំភ្លេចចូលរួមនៅថ្ងៃទី២នេះដែលមានវាគ្មិនល្បីៗជាច្រើនទៀតដូចជា វីជេ ណាណា លោក សុគន្ធថាណេត កញ្ញា យា ម៉ូរីណែត ជាមួយនឹងកម្សាន្តផ្សេងៗទៀត ដូចជាការបង្ហាញម៉ូតពីក្រុម Mesa Fashion ការរាំពីក្រុម Theone Dancecrew និងការបង្ហាញក្បាច់គុនពីក្រុម យុទ្ធក្រមខមផងដែរ។

អត្ថបទ៖ Khun Pisith

មតិយោបល់