- 2019-11-07 02:38:30
- ព័ត៌មាន
ស្ទឹងសៀមរាបចាប់ផ្ដើមយុទ្ធនាការសម្អាតស្ទឹងដោយជិះទូក
- 2019-11-07 02:38:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ទឹងសៀមរាបចាប់ផ្ដើមយុទ្ធនាការសម្អាតស្ទឹងដោយជិះទូក
ចន្លោះមិនឃើញ
ក្រុមអ្នកស្ម័គ្រចិត្តប្រមាណជា ១០០នាក់បានចាប់ផ្ដើមជិះទូកសម្អាតស្ទឹងសៀមរាម ស្ថិតនៅក្នុងខេត្តសៀមរាប។
លោកម៉ៃ សាមេត ចៅសង្កាត់សៀមរាប ធ្លាប់បានប្រាប់ Sabay កាលពីពេលថ្មីៗនេះថា «យើងដល់ពេលសង្គ្រោះសំរាមចេញពីស្ទឹងសៀមរាបហើយព្រោះសំរាមកាន់តែច្រើនឡើងៗនៅទីនេះ»។
នៅអំឡុងពេលនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់កំពុងដុតដៃដុតជើង លើការងារនេះ ដើម្បីចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាទុកដាក់សំរាម និងក្រុមហ៊ុនសំរាមឲ្យប្រមូលឲ្យបានទៀងទាត់។ វិធានការអប់រំនឹងធ្វើរហូតដល់ដំណាច់ឆ្នាំនេះ នឹងចាប់ផ្ដើមវិធានការផាកពិន័យ។ លោក ម៉ៃ សាម៉េត មានប្រសាសន៍។
វីដេអូនេះបង្ហោះដោយ លោក ស៊ា សុផល ដោយប្រាប់ថា យុទ្ធនាការសំអាតស្ទឹងសៀមរាបចាប់ផ្ដើមហើយ
គួរបញ្ជាក់ដែរថា កម្មវិធីសំអាតស្ទឹងសៀមរាបរបស់សង្កាត់សៀមរាប បានធ្វើយុទ្ធនាការសម្អាតស្ទឹងសៀមរាប ចំនួន៣ដង គឺ៖
លើកទី១ ថ្ងៃទី២៦ តុលា ឆ្នាំ២០១៩ មានអ្នកចូលរួមចំនួន១១៥៦នាក់ សំអាតសំរាមតាមដងស្ទឹងសៀមរាបត្រើយខាងលិចតាមបណ្តោយផ្លូវចាប់ពីក្រវាត់ក្រុងចុះបន្តរហូតដល់ជើងភ្នំក្រោម។
លើកទី២ ថ្ងៃទី០៣ វិច្ឆិកា ២០១៩ នាវេលាម៉ោង៨ព្រឹក ដែលមានសមាសភាពចូលរួមប្រហែល ១ ០០០នាក់ទៀត ដោយសំអាតសំរាមនៅត្រើយខាងកើតស្ទឹងម្តង។
លើកទី៣ ថ្ងៃទី៧វិច្ឆិកា ឆ្នាំ២០១៩នេះ គឺស្រង់យកសំរាមប្លាស្ទិកដែលអណ្តែតក្នុងទឹកស្ទឹងសៀមរាបដោយប្រើទូក១៥គ្រឿង និងអ្នកស្ម័គ្រចិត្តចុះទឹកប្រមាណ ១០០នាក់ផងដែរ។
សង្កាត់សៀមរាបនេះ គឺមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរជាងគេ ដោយមានសំរាមច្រើនហូរហៀរតាមដងស្ទឹង និងក្នុងទឹកស្ទឹង ដូច្នេះហើយទើបយើងត្រូវធ្វើការយុទ្ធនាការសំអាតរហូតដល់ទៅបីដង!