• 2019-12-12 10:08:15
  • ការអប់រំ

ដល់ថ្នាក់តួឯករ៉េណា មកជួបហ្វេននៅបណ្ណាល័យជាតិទៀត?

  • 2019-12-12 10:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រុសស្អាតសំណព្វចិត្តហ្វេន នូ ឧសភា ប្រាប់ Sabayថា លោកកំពុងតែត្រៀមថត Selfieថតរូបនៅស្តង់តម្រា រសៀលម៉ោងបី ថ្ងៃទី១៤ ធ្នូ ដែលជាថ្ងៃកណ្ដាល នៃពិព័រណ៌សៀវភៅកម្ពុជា នៅបណ្ណាល័យជាតិ។ នេះក៏ជា ការជួបជុំដំបូងមិនធ្លាប់មានរវាងតារាលើគ្របសៀវភៅ រឿង “ភ្នំពេញអើយបងនឹកអូន” ដែលកំពុងធ្វើឱ្យបេះដូងអ្នកអានរំជើបរំជួល។

តារាសម្តែងប៉ែនពេច្រប្រាថ្នា រូបនេះ បាននិយាយទៀតថា៖ «បាទបង ខ្ញុំពេញចិត្តនឹងទៅជួបពួកគាត់ដោយសារតែកម្លាំងចិត្តដែលពួកគាត់គំាទ្រឱ្យតម្រាជ្រើសរូបខ្ញុំជាតួឯកលើសៀវភៅឆ្នាំនេះ! សប្បាយមែនបង គឺសប្បាយចិត្ត!»

លោក លី សុផាតអ្នកនិពន្ធ សៀវភៅភ្នំពេញអើយបងនឹកអូន និយាយថា នេះជាការជួបជុំដ៏ធំមួយសម្រាប់អ្នក ដែលស្រលាញ់ប្រលោមលោកស្នេហាមួយនេះរបស់តម្រា ក៏ជាឱកាសឱ្យអ្នកអានអ្នកសរសេរ និងអ្នកសម្តែងបានជួបគ្នា។

លោក លី សុផាត​

ភ្នំពេញអើយបងនឹកអូន ជារឿងប្រភេទប្រលោមលោក ស្នេហារំជើបរំជួលជ្រួលអារម្មណ៍អាចថាប្រភេទដែលធ្វើឱ្យមានអារម្មណ៍កក់ក្តៅបំផុតក្នុងហេមន្តរដូវឆ្នាំនេះ។

ប្រលោមលោកនេះតាកតែងឡើងក្នុងឆ្នាំ២០១៤ និងកែសម្រួលជាថ្មីក្នុងឆ្នាំនេះ ចេញផ្សាយដោយ “តម្រា”។

ដូច្នេះប្រសិនបើអ្នកនិយមចូលចិត្តអានសៀវភៅ និងគាំទ្រសៀវភៅ “ភ្នំពេញអើយបងនឹកអូន” និងសៀវភៅផ្សេងៗទៀតរបស់តម្រា អាចទៅស្ដង់លេខ៥២ ក្នុងពិព័រណ៍សៀវភៅកម្ពុជា នៅបណ្ណាល័យជាតិ ចាប់ពីថ្ងៃទី ១៣-១៥ ខែធ្នូ ២០១៩៕

អត្ថបទ៖ វិបុត្រ

មតិយោបល់