• 2019-12-30 07:05:17
  • ការអប់រំ

មុនដាច់ឆ្នាំ ២០១៩ បើធ្វើបាន ៥យ៉ាងនេះ ស្មើនឹងជោគជ័យធំមួយសម្រាប់ខ្លួនឯងហើយ

  • 2019-12-30 07:05:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​មួយ​ជីវិត​មាន​មួយ​ឆ្នាំ​ប៉ុន្មាន​ដង? មិន​យូរ​ប៉ុន្មាន​ទេ ឆ្នាំ​២០២០ នឹង​ឈាន​ចូល​មក​ដល់ ដែល​ជា​ក្ដី​កង្វល់​សម្រាប់​យុវវ័យ​ភាគ​ច្រើន ព្រោះ​គិត​ថា​ពេល​វេលា​ដើរ​លឿន​ពេក ទាំង​មិន​ទាន់​បាន​ធ្វើ​អ្វី​សម្រេច​សោះ មិន​ទាន់​សល់​អ្វី​ជា​ដុំ​កំភួន​សម្រាប់​អនាគត។ បើធ្វើបាន ៥យ៉ាងនេះ ស្មើនឹងជោគជ័យធំមួយសម្រាប់ខ្លួនឯងហើយ ៖

១. មាន​លុយ​ចាយ​គ្រប់គ្រាន់​ទោះ​មិន​ទាន់​សល់

ទោះ​មិន​ទាន់​មាន​លុយ​កាក់​សល់​រាប់​ពាន់ រាប់​ម៉ឺន​ដុល្លារ​ តែ​អ្នក​អាច​រក​ចំណូល​​បាន​ល្មម​មួយ​ចាយ​គ្រប់​គ្រាន់ មិន​ខ្វះ​មុខ​ ខ្វះ​ក្រោយ​ មិន​ចាំ​បាច់​រក​ខ្ចី​អ្នក​ណា នោះ​ក៏​ចាត់​ទុក​ជា​ភាព​ជោគជ័យ​ដែរ។ មនុស្ស​ក្នុង​វ័យ​ស្របាល​អ្នក មិន​ប្រាកដ​ថា​មាន​លុយ​ចាយ​ខ្លួន​ឯង​ទេ ព្រោះ​អ្នក​ខ្លះ​នៅ​តែ​លាដៃ​សុំ​លុយ​ឪពុកម្ដាយ​ចាយ​នៅ​ឡើយ។

២. ឡើង​តំណែង និង​ប្រាក់​ខែ​នៅ​កន្លែង​ការងារ

បើ​ក្រឡេក​មក​មើល​ការងារ​ក្នុង​ឆ្នាំ​នេះ អ្នក​បាន​សាង​ស្នាដៃ​ល្អៗ​ជា​ច្រើន​ ធ្វើ​ឲ្យ​អ្នក​ថ្នាក់​ដឹកនាំ​សប្បាយ​ចិត្ត ហើយ​រីករាយ​នឹង​ដំឡើង​តំណែង និង​ប្រាក់​ខែ​។ ដូច្នេះ​អ្នក​គួរ​តែ​សប្បាយ​ចិត្ត និង​មាន​មោទនភាព​លើ​ខ្លួន​ឯង ចំពោះ​អ្វី​ដែល​បាន​បំពេញ​កន្លង​មក។

៣. ជា​មនុស្ស​ចាស់​ទុំ​មិន​មែន​នៅ​ក្មេង​ដូច​ពី​មុន

ឈប់​លេង​សើច ឡិកឡក់​អត់​ប្រយោជន៍ ឈប់​ទន់​ជ្រាយ តែ​ប្រែក្លាយ​ជា​មនុស្ស​ចាស់​ទុំ ទាំង​សម្ដី​សំដៅ ទាំង​ការ​ការ​ស្លៀក​ពាក់ ករិយាមាយាទ។ ទាំង​នេះ​ហើយ​ជា​ចំណុច​ចាប់​ផ្ដើម​ដ៏​ល្អ​បំផុត ដើម្បី​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ត្រចះត្រចង់។

៤. អាច​កំណត់​ពី​អ្វី​ដែល​ខ្លួន​ចង់​បាន​នៅ​អនាគត

ជា​ជំហាន​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ បើ​អ្នក​ដឹង​ពី​អ្វី​ដែល​គោល​បំណង​ពិត​ប្រាកដ​របស់​អ្នក ហើយ​បើ​បាន​រៀប​ចំ​ផែន​ការ ដើម្បី​សម្រេច​ឲ្យ​បាន គឺ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ តើ​អ្នក​បាន​កំណត់​គោលដៅ​របស់​ខ្លួន​ឯង​សម្រាប់​ឆ្នាំ​ថ្មី​ឫ? បើ​មិន​ទាន់​ទេ សូម​គិត​ពិចារណា​ឡើង​វិញ។

៥. អាច​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កន្លែង​ដែល​ខ្លួន​ឯង​ប្រាថ្នា​តាំង​ពី​តូច

កាល​ពី​តូច​ធ្លាប់​មាន​ក្ដី​ស្រមៃ​ដើរ​លេង​កន្លែង​ឆ្ងាយៗ ឫ​ទៅ​កាន់​តំបន់​ទេសចរណ៍​ណា​មួយ ដោយ​ខ្លួន​ឯង​ទេ? បើ​ក្នុង​ឆ្នាំ​នេះ អ្នក​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ច្រើន​កន្លែង​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ចាយ​លុយ​គ្រួសារ នោះ​ហើយ​ជា​អ្វី​ដែល​អ្នក​សម្រេច​បាន​ក្នុង​ជីវិត។ ចំណុច​នេះ​អាច​ជា​រឿង​តូចតាច​សម្រាប់​អ្នក​មាន តែ​ជា​ជោគជ័យ​ដ៏​ធំ​សម្រាប់​អ្នក​ដែល​ប្រឹងប្រែង​រក​លុយ​ដោយ​សមត្ថភាព និង​អាច​ទៅ​កាន់​កន្លែង​ទាំង​នោះ​ដូច​បំណង។

អត្ថបទ ៖ រ័ត្ន

មតិយោបល់