• 2020-01-08 02:32:35
  • ព័ត៌មាន

អ៊ីរ៉ង់ ​គំរាម​ទម្លាក់​គ្រាប់​បែក​លើ​អ៊ីស្រាអែល ​និង UAE ​បើ​អាមេរិក​ហ៊ាន​ត​ដៃ​

  • 2020-01-08 02:32:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​យប់មិញ ​អ៊ីរ៉ង់​បញ្ចេញ​សាច់​ដុំ ​វាយ​ប្រហារ​ដោយ​មីស៊ីល ​ballistic ​១០​គ្រាប់​ទៅ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​២​កន្លែង​នៅ​ទឹក​ដី​អ៊ីរ៉ាក់។

​ភាគី​អាមេរិក​នៅ​មិន​ទាន់​មាន​ការ​តប​ត​អ្វី​ឡើយ​ចំពោះ​ការ​វាយ​ប្រហារ​ដោយ​គឃ្លើន​មួយ​នេះ។ ​ស្រប​ពេល​ដែល​អ៊ីរ៉ង់​វិញ ​ក្រោយ​ពី​បាញ់​លើ​មូលដ្ឋាន​ទ័ព​អាមេរិក​ហើយ ពួកគេ​ថែម​ទាំង​បោះ​សម្ដី​ទៀត​ថា ​ប្រសិន​បើ​អាមេរិក​ហ៊ាន​ត​ដៃ វាយ​ប្រហារ​មក​លើ​អ៊ីរ៉ង់​វិញ ​នោះ​អ៊ីរ៉ង់​នឹង​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​អ៊ីស្រាអែល ​និង​អារ៉ាប់រួម (UAE) ​បន្ថែម​ទៀត។

និយាយ​ក្រោយ​សម្ដី​ចាស់​របស់​លោក ត្រាំ ​វិញ ​ធ្លាប់​ប្រកាស​ថា​បើ​អ៊ីរ៉ង់ ​ហាន​ប៉ះ​ដល់​អាមេរិក​តែ​បន្តិច ​នោះ​ប្រទេស​ប្រេង​មួយ​នេះ ​នឹង​ស្គាល់​អាវុធ​ថ្មី​ៗ​របស់​អាមេរិក​បន្ថែម​ទៀត​មិន​ខាន។ ​បច្ចុប្បន្ន​នេះ ​លោក ត្រាំ ​បាន​កោះ​ហៅ​មន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​ប្រជុំ​ជា​បន្ទាន់ ​ខណៈ​ប្រភព​មួយ​ចំនួន​បញ្ជាក់​ថា យន្ដហោះ F35 ​របស់​អាមេរិក​ជា​ច្រើន​គ្រឿង ​បាន​ហោះ​ចេញ​ពី​មូលដ្ឋាន​ទ័ព​រួច​ស្រេច​ទៅ​ហើយ រង់ចាំ​តែ​បញ្ជា ​វាយ​ប្រហារ​ប៉ុណ្ណោះ៕

F35 ​របស់​អាមេរិក​ ហោះចេញពីមូលដ្ឋានទ័ពនៅ UAE សម្ដៅទៅអ៊ីរ៉ង់

ប្រភព៖ Dailymail ប្រែ​សម្រួល៖ មុន្នីរម្យ

មតិយោបល់