
- 2020-01-17 10:00:13
- សេដ្ឋកិច្ច
អស្ចារ្យមែន! ស្ត្រីកម្ពុជាដំបូងគេ ឈ្នះពានរង្វាន់អ្នកជំនួញឆ្នើមនៅប្រទេសចិន
- 2020-01-17 10:00:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន! ស្ត្រីកម្ពុជាដំបូងគេ ឈ្នះពានរង្វាន់អ្នកជំនួញឆ្នើមនៅប្រទេសចិន
ចន្លោះមិនឃើញ
កម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីជួបជុំអ្នកជំនួញចិនក្នុងព្រឹត្តិការណ៍ One Root One Dream របស់សមាគមអ្នកជំនួញជនជាតិចិនទូទាំងពិភពលោក។
ក្នុងកម្មវិធីនោះដែរ លោកស្រី លុក សុវណ្ណា អគ្គនាយិកាក្រុមហ៊ុន ខេ និរន្តរ៍ ទទួលបាននូវពានរង្វាន់ជាអ្នកជំនួញ ឆ្នើម ហើយក៏ជាស្ត្រីវ័យក្មេងទី១ដែលមកពីប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២០ ទទួលបានឱកាសចូលរួមផងដែរនិងឈ្នះរង្វាន់ផងដែរ។ លោកស្រី បញ្ជាក់ថា កម្មវិធីនេះត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំមុនបុណ្យចូលឆ្នាំចិន ដើម្បីផ្តល់ឱកាសឲ្យអ្នកជំនួញនានាបានចូលរួម។
នៅឆ្នាំ២០២០ នេះលោកស្រីបានក្លាយជាម្ចាស់ពានរង្វាន់អ្នកជំនួញឆ្នើម ដែលត្រូវបានជ្រើសរើសចេញពីក្នុងចំណោមអ្នកជំនួញឆ្នើម ជាងគេចំនួន១០ប្រទេស។ លោកស្រី អះអាងថា ពានរង្វាន់នេះត្រូវអនុវត្តដោយផ្តោតសំខាន់លើ ការធ្វើជំនួញនាពេលកន្លងទៅរហូតដល់បច្ចុប្បន្ននិងបានកសាងស្នាដៃល្អៗជាច្រើនផងដែរ។ លោកស្រី លុក សុវណ្ណា បានចាត់ទុកថា ការផ្តល់រង្វាន់នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្លួនលោកស្រីផ្ទាល់ដែលទទួលស្គាល់ដោយរដ្ឋាភិបាលចិននាពេលនេះ។
លើសពីទៅទៀត ការទទួលបានពានរង្វាន់អ្នកជំនួញឆ្នើមនេះលោកស្រីពិតជារីក រាយជាខ្លាំងដែលការខិតខំលើស្មារតីទទួលខុសត្រូវប្រកបដោយភាពស្មោះត្រង់ចំពោះដៃគូរកស៊ីរហូតទទួលបានជោគជ័យ ជាពិសេសគឺការរកស៊ីលើវិស័យអចលនទ្រព្យនៅកម្ពុជាជាមួយ អ្នកជំនួញចិនជាដើម៕