• 2020-01-20 05:25:00
  • ការអប់រំ

មិនធម្មតា! វៀតណាម​សម្ពោធ​សកលវិទ្យាល័យ​ធំ​ជាង​គេ តម្លៃ​សិក្សា​មួយ​ឆ្នាំ​៤​ម៉ឺន​ដុល្លារ

  • 2020-01-20 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សកលវិទ្យាល័យ VinUni ត្រូវ​បាន​កសាង​ឡើង​តាម​បែប​អឺរ៉ុប ប៉ុន្តែ​កម្មវិធី​សិក្សា​នឹង​រៀន​តាម​ក្បួន​ខ្នាត​របស់​សហរដ្ឋ​អាមេរិក។

សកលវិទ្យាល័យ Vinuni នៃ​សហព័ន្ធ Vin Group ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវ​ការ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ តាម​នោះ​ដែរ សាលា​នេះ​បាន​ចំណាយ​ថ្លៃ​សាងសង់​សរុប​២៧១​លាន​ដុល្លារ។

ជាមួយ​នឹង​ហេដ្ឋា​រចនាសម្ដព័ន្ធ​ទំនើប និង​កម្មវិធី​សិក្សា​អន្តរជាតិ​នោះ ថ្លៃ​សាលា​ក៏​ថ្លៃ​ដូ​ច​គ្នា ដោយ​តម្លៃ​សិក្សា ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត​គឺ​៤​ម៉ឺន​ដុល្លារ​មួយ​ឆ្នាំ និង​៣​ម៉ឺន​៥ពាន់​ដុល្លារ សម្រាប់​ថ្នាក់​បរិញ្ញាប័ត្រ។ ជាមួយ​តម្លៃ​នេះ VinUni បាន​វ៉ា​មុខ សកលវិទ្យាល័យ​ RMIT ក្លាយ​ជា​សាលា​ដែល​មាន​តម្ឡៃ​សិក្សា​ខ្ពស់​បំផុត​​របស់​វៀតណាម ដែល​RMIT មាន​តម្លៃ​សិក្សា​១​ឆ្នាំ​២​ម៉ឺន​ដុល្លារ។

សាលា​នឹង​ចាប់​ផ្ដើម​ទទួល​ឲ្យ​សិស្ស​ប្រលង​ចូល​នៅ​ឆ្នាំ​២០២០​នេះ​តែ​ម្ដង ដោយ​មាន​ការ​តឹងតែង​បំផុត​ដើម្បី​ស្រង់​យក​តែ​សិស្ស​ពូកែ។ ដោយ​សារ​តែ​ចង់​សំដៅ​ទៅ​រក​ការ​សិក្សា​បែប​អាមេរិក ដូច​នេះ​សាលា​នេះ​ចាប់​ដៃ​គូ​ជាមួយ សកល​វិទ្យាល័យ​ Cornell និង Pennsylvania ដើម្បី​អភិវឌ្ឍន៍កម្មវិធី​សិក្សា​របស់​ខ្លួន។ តាម​នោះ​ដែរ សិស្ស​សាលា​នេះ​នឹង​ត្រូវ​បាន រៀន​តាម​កម្មវិធី​របស់​សាលា​របស់​សហរដ្ឋ​អាមេរិក​ខាង​លើ​ផង​ដែរ។

សាលា​នេះ​រួម​មាន​ សាល​មហោស្រព​រួម កន្លែង​សម្រាប់​និស្សិត​ស្នាក់​អាស្រ័យ និង​បណ្ណល័យ​យក្ស គួប​ផ្សំ​នឹង​អាងហែលទឹក​លំដាប់​អន្តរជាតិ​ដើម្បី​ប្រកួត​ផង​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់