• 2020-01-21 02:30:00
  • ការអប់រំ

សាលា​ថៃ​ចេញ​វិន័យ ពិន័យ​សិស្ស​​ណា​ដែល​ច្រៀងភ្លេង​ជាតិ​មិន​ឮ

  • 2020-01-21 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​វិន័យ​ថ្មី​នេះ សិស្ស​ដែល​ច្រៀង​ភ្លេង​ជាតិ​ខ្សោយ​គឺ​មាន​ទោស​ធ្ងន់​ជាង​គេច​សាលា។ ការ​ច្រៀង​ភ្លេង​ជាតិ គឺ​ជារឿង​មួយ​ដ៏​សំខាន់​នៅ​ប្រទេស​ថៃ ដោយ​ប្រជាជន​ត្រូវ​តម្រូវ​ច្រៀង​ឲ្យ​ឮ​ និង​ច្បាស់។ ហេតុ​នេះ​ហើយ វិទ្យល័យ Thammasat Khlonngluang Wittiayakom  ទើប​តែ​ចេញ​វិន័យ​សាលា​ថ្មី ដែល​សិស្ស​ណា​ពេល​គោរព​ទង់​ជាតិ​ ច្រៀង​មិន​ឮ​នោះ នឹង​ត្រូវ​ពិន័យ។

ជាក់​ស្ដែង គ្រូ​ៗ​របស់​សាលា​នឹង​ប្រើ​ឧបករណ៍​ដើម្បី​វាស់ ដេស៊ីបែល​របស់​សិស្ស​នៅ​ពេល​ច្រៀង​ភ្លេង​ជាតិ។ ប្រសិន​បើ​សិស្ស​ណា​ច្រៀង​ឮ​ជាង​៨៥​ដេស៊ីបែល​នោះ នឹង​រួច​ខ្លួន បើ​ច្រៀង ពី​ចន្លោះ ៨០ដល់៨៤​ដេស៊ីបែល នឹង​ត្រូវ​ឈរ​ច្រៀង​២​ដង​ឡើង​វិញ។ ​បើ​​ច្រៀង​ឮ​តិច​ជាង​៨០​ដេស៊ីបែល គឺ​អ្ន​ក​ត្រូវ​ធ្ងន់​ហើយ គឺ​ត្រូវ​ឈរ​ច្រៀង​ឡើង​វិញ​៣​ដង។

ក្រោយ​ពេល​វិន័យ​ត្រូវ​បាន​ដាក់​ប្រើ​ភ្លាម សាលា​ខាង​លើ​បាន​ទទួល​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ជុំវិញ​យ៉ាង​ច្រើន។ យោង​តាម​បណ្ដាញ​ព័ត៌មាន One31វិទ្យាល័យ​ខាង​លើ​បាន​ប្រើ​កម្មវិធី​វាស់​សំឡេង នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែ​មករា។ នៅ​ថ្ងៃ​ទី​៩ ខែ​មករា នៅ​ពេល​អ្នក​កាសែត​ចុះ​យក​ព័ត៌មាន​នោះ សិស្ស​៤៣០០​នាក់​បាន​ឈរ​ច្រៀង​ភ្លេង​ជាតិ​ហើយ សំឡេង​បាន​ត្រឹម​៧៥​ដេស៊ីបែល​ប៉ុណ្ណោះ ដូច​នេះ​សិស្ស​ត្រូវ​ច្រៀង​ឡើង​វិញ​៣​ដង។

អ្វី​ដែល​គួរ​ឲ្យ​និយាយ​នោះ​គឺ អ្នក​វិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា រាល់​សំឡេង​ដែល​ឮ​ជាង​៨៥​ដេស៊ីបែល​គឺ​សុទ្ធ​តែ​ប៉ះពាល់​សុខភាព​ត្រចៀក​ទាំង​អស់៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់