/Bin-Bunna4/Bin-Bunna6/Bin-Bunna7/Bin-Bunna8/Bin-Bunna9/Bin-Bunna10/Bin-Bunna11/Bin-Bunna12/Bin-Bunna13/Bin-Bunna(15)/Bin-Bunna16/Bin-Bunna17/Bin-Bunna(18)/Bin-Bunna19/Bin-Bunna20/Bin-Bunna21/Bin-Bunna22/Bin-Bunna23/Bin-Bunna24/BinBunna25/Bin-Bunna26/Bin-Bunna27/Bin-Bunna28/Bin-Bunna29/Bin-Bunna30/Bin-Bunna31/Bin-Bunna32/Bin-Bunna33/Bin-Bunna34/Bin-Bunna35/Bin-Bunna36/Bin-Bunna(37)/Bin-Bunna38/5e38cd643dafb_1580780880_medium.jpg)
- 2020-02-04 01:53:11
- សុខភាព
សម្រាប់បុរសៗចង់បានផ្លូវភេទខ្លាំង គ្រាន់តែព្យាយាមញ៉ាំអាហារពីរមុខនេះរាល់ថ្ងៃទៅ នឹងដូចបំណងហើយ
- 2020-02-04 01:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់បុរសៗចង់បានផ្លូវភេទខ្លាំង គ្រាន់តែព្យាយាមញ៉ាំអាហារពីរមុខនេះរាល់ថ្ងៃទៅ នឹងដូចបំណងហើយ
ចន្លោះមិនឃើញ
ថ្នាំបំប៉នសម្រាប់ប៉ូវសុខភាពផ្លូវភេទបុរសកំពុងតែរីកលូតលាស់ខ្លាំងនៅលើទីផ្សារ ប៉ុន្តែហេតុអ្វីបានជាអ្នកមិនព្រមសាកល្បងនូវជីវជាតិ ដែលមានក្នុងចំណីអាហារ តែអាចជំរុញដល់សុខភាពផ្លូវភេទខ្លាំងដូចគ្នាដែរ នៅពេលញ៉ាំវាបានទៀងទាត់? មិនខ្វល់ថាអ្នកកំពុងតែស្វែងរកវិធីសាស្រ្តដើម្បីពង្រឹងដល់សុខភាពមេជីវិតឈ្មោលកាន់តែល្អទេ តែការព្យាបាលបែបធម្មជាតិទៅលើការមិនឡើងរឹងរបស់លិង្គ ឬកម្លាំងផ្លូវភេទនោះ គឺជារឿងចំបាច់ដែលត្រូវដោះស្រាយជាមួយចំណីអាហារដំបូងគេសិន។ តាមការស្រាវជ្រាវគេរកឃើញថា មានអាហារពីរប្រភេទដែលមានសមត្ថភាពជំរុញដល់សុខភាពផ្លូវភេទកាន់តែរឹងមាំ។
ផ្លែប៉េស
ផ្លែឈើមួយនេះ មិនត្រឹមតែមានរសជាតិឆ្ងាញ់ទេ ដោយសារតែវីតាមីន C ដ៏ខ្ពស់របស់វាបានធ្វើឲ្យវាក្លាយទៅជាជម្រើសដ៏ល្អមួយដើម្បីបង្កើនភាពសកម្មភាពរបស់មេជីវិតឈ្មោល។ ការសិក្សាបង្ហាញថា បុរសដែលជក់បារីច្រើន ហើយបែរជាញ៉ាំវីតាមីនC ច្រើនដែរនោះ ឃើញថា គាត់អាចកែប្រែជីវិតរបស់ខ្លួនពីអសមត្ថភាពមានកូន មកមានកូនឡើងវិញបាន។ ក្រៅពីនេះ វីតាមីន C ជួយបន្ថយអ័រម៉ូនតានតឹងក្នុងខ្លួនឈ្មោះថា Cortisol។ អ័រម៉ូន Testosterone ជាអ័រម៉ូនភេទបុរស សម្រាប់ជំនួយដល់ចំណង់ផ្លូវភេទ និងសុខភាពមេជីវិតឈ្មោល តែអ័រម៉ូនមួយនេះ តែងតែប្រឆាំងគ្នានឹង អ័រម៉ូន Cortisol ទៅវិញ។ បើសិនជា Cortisol ឡើងខ្ពស់ អញ្ជឹង Testosterone ចុះទាប។ ដូច្នេះការញ៉ាំវីតាមីន C ច្រើននឹងជំរុញឲ្យ Cortisol ចុះទាប ហើយ Testosterone នឹងឡើងខ្ពស់វិញ ព្រមទាំងផ្លូវភេទមានសុខភាពល្អ។
អយស្ទើ
បើសិនជាអ្នកហាត់ប្រាណក្នុងក្លិបនោះ អ្នកទំនងជាបាត់បង់ជាតិស័ង្គសីពីក្នុងខ្លួនច្រើន ជាពិសេសអ្នកហាត់ប្រាណអត្តពលកម្មតែម្តង។ តាមការស្រាវជ្រាវបញ្ជាក់ថា កីឡាករអត្តពលកម្មមិនទទួលបានជាតិស័ង្គសីគ្រប់គ្រាន់ទេ ហើយបើសិនជាអ្នកកង្វះជីវជាតិមួយនេះ អ្នកអាចនឹងមានបញ្ហាមួយគឺខ្សោយអ័រម៉ូនភេទ Testosterone ជាងធម្មតា។ ដូច្នេះដើម្បីបង្កើនចំនួនអ័រម៉ូននេះ អ្នកត្រូវតែញ៉ាំអាហារសម្បូរសារធាតុមួយនេះដូចជា អយស្ទើរ ព្រោះវាសម្បូរជាតិស័ង្គសីខ្ពស់ជាងអាហារផ្សេងៗទៀតខ្លាំងណាស់៕