• 2020-02-07 02:14:29
  • ជំនឿ

មកទស្សនា​ទិដ្ឋភាពពិធីហែអ្នកតា នៅវិមានអ្នកតាភ្នំ លើភ្នំបូកគោ

  • 2020-02-07 02:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីហែអ្នកតា ជាទំនៀមទម្លាប់ និងជំនឿរបស់ជនជាតិខ្មែរកាត់សែស្រឡាយចិន តាំងពីបុរាណកាលមកម្ល៉េះ ដែលកំណត់ធ្វើឡើងក្រោយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ១៥ ថ្ងៃ។ ពិធីនេះ ត្រូវបានប្រារព្ធឡើងរៀងរាល់ឆ្នាំ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិន ដើម្បីសម្គាល់ការបញ្ចប់នៃបុណ្យចូលឆ្នាំចិន។ រយៈពេលនៃការហែអ្នកតា មាន២ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី ៥-៦ ខែកុម្ភៈ ឆ្នាំ២០២០។ គេមានជំនឿថា ពិធីនេះរៀបចំឡើង ដើម្បីបណ្តេញនូវឧបទ្រព្យចង្រៃ និងសំណាងអាក្រក់ ហើយនាំមកនូវសំណាងល្អ និងជោគជតារាសីនៅក្នុងឱកាសឆ្នាំថ្មី។

ពិធីហែអ្នកតា ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅវិមានអ្នកតាភ្នំលើភ្នំបូកគោ ក្នុងគោលបំណងបួងសួងសុំសេចក្តីសុខដល់បុគ្គលិកដែលបម្រើការងារនៅសណ្ឋាគារឋានសួគ៌សុខា ក៏ដូចជាភ្ញៀវទេសចរដែលអញ្ជើញមកលេងកម្សាន្ត។ ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកតា និងវត្តមានភ្ញៀវកិត្តិយសជាច្រើនកុះករមកពីតំបន់ផ្សេងៗនៃប្រទេសកម្ពុជា។

ក្នុងឆ្នាំ ២០២០ នេះ កម្មវិធីហែអ្នកតា បាន​ប្រារព្ធឡើងជាថ្មីម្តងទៀតលើភ្នំបូកគោរួមមាន ពិធីរំដោះគ្រោះ និងពិធីសុំយ័នសុខសប្បាយ។ ពិធីរំដោះគ្រោះ រៀបចំឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ជាមួយនឹងការរៀបចំនូវការសែនរណ្តាប់ផ្សេងៗទៅតាមឆ្នាំ ក្នុងគោល​បំណងបណ្តេញនូវសំណាងអាក្រក់ និងបួងសួងសុំសេចក្តីសុខសប្បាយ សិរីសួស្តី និងលើកជោគជតារាសីនាឆ្នាំថ្មី។ ចំណែកឯពិធីសុំយ័ន្ត សុខសប្បាយ ប្រារព្ធឡើងនៅថ្ងៃទី ៦ ខែកុម្ភៈ ដោយនឹងមានការចែកយ័ន្ត ជូនដល់អ្នកចូលរួម ដើម្បីរក្សាទុកជាវត្ថុសម្រាប់ការពារខ្លួន និងផ្ទះ ពីគ្រោះចង្រៃ និងការយាយីរំខានផ្សេងៗ។

ប្រសិនបើភ្ញៀវកិត្តិយសខកខានមិនបានមកចូលរួមនៅក្នុងឆ្នាំនេះ លោកអ្នកអាចអញ្ជើញមកចូលរួមនៅឆ្នាំក្រោយ។

Instagram: Sokhahotels

Facebook: https://www.facebook.com/ThansurSokhaHotel/

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី