- 2020-02-07 08:12:47
- ស្នេហា
ចង់ឲ្យសង្សារចងចាំមិនភ្លេចថ្ងៃ១៤កុម្ភៈ អាចសាកតិកនិចថ្មីនេះបាន
- 2020-02-07 08:12:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យសង្សារចងចាំមិនភ្លេចថ្ងៃ១៤កុម្ភៈ អាចសាកតិកនិចថ្មីនេះបាន
ចន្លោះមិនឃើញ
នៅថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ មានគូស្នេហ៍មួយចំនួនមានទម្លាប់បង្ហាញក្ដីស្រឡាញ់រវាងគ្នានឹងគ្នា តាមរយៈការធ្វើរឿងគួរឲ្យភ្ញាក់ផ្អើល (Surprise) ដើម្បីជាការចងចាំក្នុងសៀវភៅកំណត់ហេតុស្នេហ៍របស់ពួកគេ។ នាថ្ងៃនេះ Sabay សុំណែនាំពីតិចនិកថ្មីមួយ អាចធ្វើឲ្យគូស្នេហ៍ រំភើបក្នុងថ្ងៃបុណ្យសង្សារ រហូតចងចាំបំភ្លេចមិនបាន។
តិចនិក Surprise ថ្មី ឈ្មោះថា "ក្លែងបន្លំធ្វើជាអ្នករត់ម៉ូតូកង់បី ដឹកកាដូឲ្យសង្សារ" ដែលអ្នកអាចអនុវត្តជាជំហានដូចតទៅ៖
ទី១៖ ណាត់សង្សារជាមុនដើម្បីជួបញ៉ាំអាហារពេលល្ងាច សម្រាប់ថ្ងៃទី ១៤ កុម្ភៈ ខាងមុខ។
ទី២៖ ទិញតុក្កតា ឬកក់បាច់ផ្កាទុកមុន (ការពារកុំឲ្យដល់ថ្ងៃទិញនោះអាចនឹងឡើងថ្លៃ)។
ទី៣៖ ត្រៀមចម្រៀងរ៉ូមែនទិច និងគួរមានកូន Speaker មួយសម្រាប់ចាក់ចម្រៀង។
ទិ៤៖ ថ្ងៃ១៤ កុម្ភៈ អ្នកអាចហៅ PassApp ដើម្បីទៅ Surprise សង្សារ ដោយអ្នកអាចសុំម្ចាស់ម៉ូតូកង់បី បន្លំធ្វើអ្នកបើកបរវិញ។ ពេលនោះអ្នករៀបចំតុក្កតា ឬបាច់ផ្កាលើកៅអីខាងក្រោយជាមួយសំបុត្រតូចជាមួយពាក្យពេចន៍ផ្អែមល្ហែម។
ទី៥៖ ពេលជិតដល់ម៉ោងអ្នកតេទូរសព្ទទៅប្រាប់សង្សារថាមិនបានទៅយកទេ ដោយបានប្រាប់ឲ្យម៉ូតូកង់បីទៅយកជំនួស ហើយអ្នកប្រាប់សង្សារចេញមកក្រៅឲ្យហើយ ដោយសារកង់បីកំពុងចាំនៅក្រៅផ្ទះ។
ទី៦៖ ពេលទៅជិតដល់ផ្ទះសង្សារ ចាក់ចម្រៀងរ៉ូមែនទិចអមៗក្នុងកង់បី ហើយចាប់ផ្ដើមយកកាដូ ឬបាច់ផ្កាចេញ ដើម្បីចាប់ផ្ដើមការ Surprise តែម្ដង។ កុំភ្លេច! ពេលជិតដល់ផ្ទះសង្សារត្រូវឲ្យពូម្ចាស់កង់បី ឈប់ចុះនៅក្បែរៗនោះ ដើម្បីឲ្យគាត់ជូនដំណើរទៅកាន់គោលដៅរបស់អ្នក។ គ្រាន់តែស្រមើស្រមៃថាបង Sabay ជាភាគីម្ខាងទៀតក៏មានអារម្មណ៍ថា Surprise ខ្លាំងដែរ។ ពេល Surprise បានសម្រេចរួចរាល់ អាចធ្វើដំណើរតាមរយៈម៉ូតូកង់បី PassApp ដើម្បីទៅកាន់គោលដៅដែលអ្នកបានណាត់សង្សារដោយសុវត្ថិភាព។ ជាចុងក្រោយ សូមជូនពរឲ្យមានការចងចាំដ៏ល្អនាថ្ងៃបុណ្យសង្សារ។
ដើម្បីដំឡើងកម្មវិធី PassApp អាចចុចទីនេះសម្រាប់ iOS និងចុចទីនេះសម្រាប់ Android៕