- 2020-02-13 23:50:00
- ព័ត៌មាន
មិនទាន់អស់ទេ! គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,០វ៉ិចទ័រ វាយប្រហារជប៉ុន និងរុស្ស៊ី
- 2020-02-13 23:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនទាន់អស់ទេ! គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,០វ៉ិចទ័រ វាយប្រហារជប៉ុន និងរុស្ស៊ី
ចន្លោះមិនឃើញ
គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧,០វ៉ិចទ័រ បានធ្វើការវាយប្រហារមកលើឆ្នេរភាគខាងជើងប្រទេសជប៉ុន និងភាគអាគ្នេយ៍នៃកោះ Kuril របស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះ។
យោងតាមសារព័ត៌មានរដ្ឋជប៉ុន NHK ឲ្យដឹងថា គ្រោះរញ្ជួយដីនេះ កើតឡើងនៅក្រោមទឹករយៈចម្ងាយជាង ១០០គីឡូម៉ែត្រពីផ្ទៃសមុទ្រ។ គ្រោះរញ្ជួយដីនេះ បានធ្វើឲ្យមានរំញ័រទៅដល់ទីក្រុង Kushiro នៃកោះ Hokkaido ជប៉ុន ប៉ុន្តែប៉ូលិសឲ្យដឹងថាមិនទទួលបានរបាយការណ៍ណាមួយពីការខូចខាត ឬរងរបួសនោះទេ។ លើសពីនេះទៀត វាក៏មិនមានការប្រកាសអាសន្នពីរលកស៊ូណាមិដែរ ដោយសាររយៈចម្ងាយ និងជម្រៅរបស់វា។
ចំណែកឯខាងប្រព័ន្ធប្រកាសអាសន្នពីរលកស៊ូណាមិរបស់អាមេរិកវិញ ក៏បង្ហាញថាមិនមានការគំរាមកំហែងណាមួយដល់កោះដែលនៅក្បែរនោះដូចជា Guam, Rota, Tinian ឬ Saipan នោះទេ៕