- 2020-02-27 07:22:26
- ការអប់រំ
ភ្ញាក់ផ្អើល! ការសិក្សាបង្ហាញថា មនុស្សស្រីមិនចូលចិត្តធ្វើម្ហូបអាចជោគជ័យក្នុងជីវិតច្រើនជាងអ្នកពូកែធ្វើម្ហូប
- 2020-02-27 07:22:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! ការសិក្សាបង្ហាញថា មនុស្សស្រីមិនចូលចិត្តធ្វើម្ហូបអាចជោគជ័យក្នុងជីវិតច្រើនជាងអ្នកពូកែធ្វើម្ហូប
ចន្លោះមិនឃើញ
មនុស្សគ្រប់គ្នាគិតថាមនុស្សស្រីត្រូវតែចេះធ្វើម្ហូបដើម្បីសុភមង្គលគ្រួសារ។ ប៉ុន្តែការសិក្សាស្រាវជ្រាវបានបង្ហាញលទ្ធផលផ្សេង។ តើបណ្ដាលមកពីមូលហេតុអ្វី?
មនុស្សស្រីជាច្រើនត្រូវបានអប់រំតាំងពីតូចថា ជាកូនស្រីត្រូវចេះសព្វការងារផ្ទះ ជាពិសេសរឿងធ្វើម្ហូប រហូតមានពាក្យថា “មនុស្សស្រីដែលមិនចេះធ្វើម្ហូប មិនបាច់ចង់បានប្ដី” “មនុស្សស្រីបង្វិលចង្ក្រានមិនជុំ”... ។ ប៉ុន្តែធាតុពិតបច្ចុប្បន្ន មនុស្សស្រីត្រូវតែសម្ងំក្នុងចង្ក្រានបាយទៀតមែនទេ? ប្រាកដណាស់គឺ អត់ទេ។ ជាពិសេសបើផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវថ្មីៗ និងការសិក្សាពីអ្នកវិទ្យាសាស្ត្រនៃប្រទេសស៊ុយអែតបានបង្ហាញថា មនុស្សស្រីដែលមិនចេះធ្វើម្ហូប និងមិនចូលចិត្តធ្វើម្ហូបច្រើនតែទទួលបានភាពជោគជ័យក្នុងអាជីពការងារ និងអាចរកលុយបានច្រើនជាងមនុស្សស្រីដែលពូកែការងារផ្ទះ។
ការស្រាវជ្រាវនោះបានសិក្សាលើមនុស្សស្រីចំនួន ៣ពាន់នាក់ ដែលមានអាយុចន្លោះ ២០ទៅ៤៥ឆ្នាំ ទាំងអ្នករៀបការ និងមិនទាន់រៀបការ។ លទ្ធផលបានបង្ហាញថាមនុស្សស្រីដែលមិនទាន់រៀបការ ហើយមិនចូលចិត្ត ឬមិនចេះដាំស្ល ភាគច្រើនមានចំណេះដឹងខ្ពង់ខ្ពស់ និងអាចរកលុយបានច្រើនបំផុត។ មួយក្រុមទៀតគឺស្ត្រីដែលរៀបការ ប៉ុន្តែពួកគេចំណាយពេលច្រើនដើម្បីធ្វើការងារផ្ទះ។ ពួកគេក៏មានអាជីពផ្ទាល់ខ្លួនដែរ ប៉ុន្តែចំណូលបានទាប។
ផ្អែកតាមលទ្ធផលនៃការសិក្សា ក្រុមអ្នកជំនាញបានសន្និដ្ឋានជាសរុបថា នៅពេលមនុស្សស្រីមានផ្នត់គំនិតថាការចម្អិនម្ហូបគ្រាន់តែជាផ្នែកតូចមួយនៃជីវភាពរស់នៅ ឬគ្រាន់តែជាការកម្សាន្ត ពួកគេនឹងមិនបង្ខំខ្លួនឯងឲ្យតស៊ូជាមួយការងារក្នុងផ្ទះបាយ ឬឈឺក្បាលក្នុងការគិតថាថ្ងៃនេះធ្វើម្ហូបអី ថ្ងៃនោះធ្វើម្ហូបអីឡើយ។ ពួកគេចំណាយពេលកសាងអាជីពរបស់ខ្លួន និងរកចំណូល ហើយប្រើចំណូលដែលពួកគេរកបាននោះទិញអ្វីដែលឆ្ងាញ់ៗញ៉ាំតាមការចូលចិត្ត។
មនុស្សស្រីដែលមិនចូលចិត្តធ្វើម្ហូប មិនមែនមានន័យថាពួកគេមិនចេះធ្វើម្ហូបអ្វីមួយមុខទាល់តែសោះនោះទេ ប៉ុន្តែចេះតែមួយមុខពីរមុខគឺគ្រប់គ្រាន់ហើយសម្រាប់នាង។ មនុស្សស្រីឆ្លាត និងជោគជ័យតែងដឹងពីតម្លៃនៃពេលវេលារបស់ខ្លួន ដែលជាហេតុធ្វើឲ្យពួកគេកាន់តែទាក់ទាញក្នុងសម្រាប់ប្រុសៗ និងធ្វើឲ្យប្រុសៗមានអារម្មណ៍ថាមានសំណាងបើបានញ៉ាំអាហារដែលនាងធ្វើផ្ទាល់។
ដូច្នេះហើយមនុស្សស្រីគួរកុំដាក់សម្ពាធខ្លួនជាមួយរឿងធ្វើម្ហូបនេះខ្លាំងពេក។ ត្រូវរកលុយឲ្យបានច្រើន មានអាជីពនឹងនរមួយសិន រឿងប្ដីសីសឹមគិតតាមក្រោយ ៕