- 2020-03-19 01:11:58
- ព័ត៌មាន
ម៉ាឡេស៊ីបិទព្រំដែន និងអាជីវកម្មភាគច្រើនជិត ២ខែ ក្រោយវីរុសកូរ៉ូណាវាយលុកខ្លាំង
- 2020-03-19 01:11:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ីបិទព្រំដែន និងអាជីវកម្មភាគច្រើនជិត ២ខែ ក្រោយវីរុសកូរ៉ូណាវាយលុកខ្លាំង
ចន្លោះមិនឃើញ
មេដឹកនាំម៉ាឡេស៊ីកាលពីថ្ងៃចន្ទទី១៦មីនាបានប្រកាសបិទព្រំដែននិងអាជីវកម្មភាគច្រើនរយៈពេល៧សប្តាហ៍នៅក្នុងប្រទេសនេះដើម្បីបន្ថយកាឆ្លងរាលដាលនៃវីរុសកូរ៉ូណាកូវីដ១៩បន្ទាប់ពីការឆ្លងវីរុសនេះកើនឡើងខ្លាំង។
នាយករដ្ឋមន្ត្រីលោក មុតយីឌីន យ៉ាសស៊ីន បាននិយាយថា រាល់ស្ថាប័នសាសនា សាលារៀន អាជីវកម្មនិងការិយាល័យរដ្ឋាភិបាល នឹងត្រូវបិទទ្វារចាប់ពីថ្ងៃពុធរហូតដល់ថ្ងៃទី៣១ ខែមីនា។ រាល់ការប្រមូលផ្តុំជួបជុំមនុស្សច្រើនៗនឹងត្រូវបានហាមឃាត់ ហើយមានតែសេវាកម្មចាំបាច់ ប៉ុណ្ណោះដែលរួមមានផ្សារទំនើប ធនាគារ ស្ថានីយ៍ប្រេងឥន្ធនៈ និងឱសថស្ថាននឹងត្រូវបានអនុញ្ញាតអោយបន្តបើកដំណើរការ។ លោក បាននិយាយថា ប្រជាជនម៉ាឡេស៊ីនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរទៅបរទេសទេហើយភ្ញៀវទេសចរបរទេសទាំងអស់នឹងត្រូវហាមឃាត់។ ប្រជាជនម៉ាឡេស៊ីទាំងអស់ ដែលត្រឡប់មកពីបរទេស នឹងត្រូវស្ថិតនៅដោយឡែកពីគេរយៈពេល១៤ ថ្ងៃ។
ប្រទេសម៉ាឡេស៊ីគ្រាន់តែ២ថ្ងៃកន្លងទៅ មានករណីឆ្លងថ្មីចំនួន៣១៥ករណី ដោយនាំអោយមានចំនួនករណីឆ្លងសរុបចំនួន៥៥៣នាក់ ដែលជាចំនួនករណីឆ្លងខ្ពស់ជាងគេបំផុតនៅអាស៊ីអាគ្នេយ៍នេះ៕