- 2020-04-07 01:44:33
- ព័ត៌មាន
ចំនួនអ្នកឆ្លងនៅថៃធ្លាក់ចុះពាក់កណ្ដាល ក្រោយបិទជើងហោះហើរចូលប្រទេស
- 2020-04-07 01:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនអ្នកឆ្លងនៅថៃធ្លាក់ចុះពាក់កណ្ដាល ក្រោយបិទជើងហោះហើរចូលប្រទេស
ចន្លោះមិនឃើញ
រដ្ឋាភិបាលប្រទេសថៃ បានធ្វើការរាយការណ៍ពីចំនួនអ្នកឆ្លងជំងឺ Covid-19 ថ្មី៥១នាក់ និងអ្នកស្លាប់ ៣នាក់បន្ថែមទៀត ដែលជាការធ្លាក់ចុះពាក់កណ្ដាលបើធៀបនឹងចំនួនអ្នកឆ្លងថ្មី ១០២នាក់កាលពីថ្ងៃអាទិត្យ។
យោងតាមតួលេខបង្ហាញថា ចំនួនអ្នកឆ្លងថ្មី ធ្លាក់ចុះទាបមកត្រឹមពាក់កណ្ដាលដែលមិនធ្លាប់មានចាប់តាំងពីថ្ងៃទី ២០មីនាមក។ ការធ្លាក់ចុះចំនួនអ្នកឆ្លងនេះ បានកើតឡើងក្រោយពេលដែលរដ្ឋាភិបាលថៃ សម្រេចបិទមិនឲ្យមានយន្ដហោះដឹកអ្នកដំណើរចូលទាំងអស់រយៈពេល ៣ថ្ងៃបន្ទាប់ពីជនជាតិថៃ ១៥២នាក់ដែលវិលមកពិបរទេសវិញមិនព្រមនៅដាច់ដោយឡែកពីគេ។
ជាមួយគ្នាដែរ រដ្ឋាភិបាលថៃក៏បានចេញវិធានការផ្សេងៗដើម្បីទប់ស្កាត់ការរាលដាលនៃ Covid-19 ដោយប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃទី ២៦ខែមីនាកន្លងទៅ និងចេញបំរាមគោចរមិនឲ្យពលរដ្ឋចេញក្រៅផ្ទះចាប់ពីម៉ោង ១០យប់ដល់ ៤ភ្លឺផងដែរ៕