
- 2020-04-10 03:13:45
- ព័ត៌មាន
WHO ព្រមានដូណាល់ ត្រាំ ឲ្យត្រៀមបាវដាក់សពបន្ថែមឲ្យហើយទៅ បើនៅតែចចេសធ្វើរឿងនេះ
- 2020-04-10 03:13:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
WHO ព្រមានដូណាល់ ត្រាំ ឲ្យត្រៀមបាវដាក់សពបន្ថែមឲ្យហើយទៅ បើនៅតែចចេសធ្វើរឿងនេះ
ចន្លោះមិនឃើញ
នៅពេលអាម៉េរិកមានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេនៅលើលោក គឺជាង៤១៩ ០០០នាក់ ប្រធានអង្គការសុខភាពពិភពលោក(WHO) លោកតេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស បានអំពាវនាវអោយប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ ឈប់យករឿងជំងឺឆ្លងនេះធ្វើជារឿងនយោបាយ។
លោកប្រធានWHOបានប្រាប់សន្និសីទកាសែតមួយនៅក្រុងហ្សឺណែវថា «ភាគីនយោបាយទាំងអស់គួរផ្តោតលើការសង្គ្រោះអាយុជីវិតប្រជាជនរបស់គេ។បើអ្នកចង់ឃើញបាវដាក់សាកសពបន្ថែមទៀត ចូរធ្វើវាទៅ។តែបើមិនចង់បានបាវដាក់សពច្រើនទៀតទេ នោះគួរឈប់យកវាធ្វើជារឿងនយោបាយ»។ លោកតេដ្រូស អាដាណូម ហ្គេប្រេយេស៊ូស បានកត់សំគាល់ថា អាម៉េរិកនិងចិនគួររួមគ្នា ហើយ«ប្រយុទ្ធទល់នឹងសត្រូវដ៏គ្រោះថ្នាក់នេះ»។ ការលើកឡើងរបស់លោកកើតឡើងតែមួយថ្ងៃបន្ទាប់ពីលោកត្រាំពន្លះអង្គការ WHOថាផ្តល់ព័ត៌មានខុសនិងលម្អៀងទៅរកចិននៅក្នុងការដោះស្រាយជំងឺកូវីដ១៩។លោកត្រាំ បានព្រមានថា រដ្ឋាភិបានអាម៉េរិកអាចបង្កកមូលនិធិសំរាប់អង្គការសុខភាពរបស់អង្គការសហប្រជាជាតិនេះ និងថាអង្គការនេះបានខកខានមិនបានឆ្លើយតបនឹងការរកឃើញវីរុសនៅដំណាក់កាលដំបូង។ត្រាំកាលពី់ថ្ងៃអង្គារក៏បានចោទប្រកាន់WHOថាលម្អៀងទៅរកចិន។
នៅថ្ងៃពុធ ត្រាំបានវាយប្រហារ WHOជាថ្មី ដោយលោកបាននិយាយថា អង្គការនេះត្រូវតែកំណត់អាទិភាពរបស់ខ្លួនអោយត្រឹមត្រូវ ហើយអាម៉េរិកនឹងធ្វើការសិក្សាមួយដើម្បីសំរេចថាតើនឹងបន្តផ្តល់លុយដល់អង្គការនេះទៀតឬយ៉ាងណា។ ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាម៉េរិក បាននិយាយថា រដ្ឋាភិបាលអាម៉េរិកនឹងវាយតំលៃឡើងវិញអំពីការផ្តល់មូលនិធិដល់អង្គការWHO ។ WHO ត្រូវផ្តល់មូលនិធិដោយប្រភពឯកជននិងបណ្តារដ្ឋាភិបាល ដោយអាម៉េរិកជាអ្នកជួយធំជាងគេ ។កាលពីឆ្នាំមុនរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនផ្តល់ប្រាក់៥៨លានដុល្លារដល់អង្គការសុខភាពពិភពលោក៕