- 2020-04-11 01:10:00
- ព័ត៌មាន
ដំណោះស្រាយក្នុងការផ្ញើក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់នៅស្រុកកំណើត
- 2020-04-11 01:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយក្នុងការផ្ញើក្តីស្រលាញ់ទៅកាន់មនុស្សជាទីស្រលាញ់នៅស្រុកកំណើត
ចន្លោះមិនឃើញ
ខណៈឱកាសបុណ្យចូលឆ្នាំខ្មែរកំពុងខិតចូលមកដល់ តែមេរោគកូវីដ១៩ នៅតែបន្តរីករាលដាលនៅកម្ពុជា ដូច្នេះ វាពិតជាចាំបាច់ដែលគ្រប់គ្នាត្រូវបន្តរក្សាស្មារតីប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ។
ដើម្បីរក្សាសុវត្ថិភាពជនរួមជាតិទាំងអស់ពីកូវីដ១៩ រដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសលុបចោល ឬលើកការឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ ដោយគ្រប់គ្នាត្រូវបន្តធ្វើការងារដូចធម្មតា ខណៈទំនៀមទម្លាប់ទទួលទេវតាឆ្នាំថ្មី តាមប្រពៃណីខ្មែរ អាចបន្តធ្វើបានតាមផ្ទះដូចឆ្នាំមុនៗ។ ក្រៅពីនេះរដ្ឋាភិបាលក៏បានស្នើឲ្យប្រជាពលរដ្ឋកាត់បន្ថយការធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ដោយគួរនៅផ្ទះឲ្យបានច្រើន រក្សាគម្លាតរវាងគ្នានៅទីសាធារណៈ ពាក់ម៉ាស លាងសម្អាតដៃឲ្យបានញឹកញាប់ និងជៀសវាងសកម្មភាពណាដែលបណ្តាលឲ្យអ្នកប្រឈមនឹងការឆ្លងមេរោគកូវីដ១៩។
ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន ជំនួសឲ្យការទៅជួបជុំក្រុមគ្រួសារដែលអ្នកកំពុងនឹករលឹក គ្រប់គ្នាអាចប្តូរមកជាការផ្ញើក្តីស្រលាញ់ជាប្រាក់កាសតាមបែបឌីជីថលវិញម្តង។ ដើម្បីធ្វើទៅបាន Sabay សូមណែនាំសេវាកម្មផ្ញើប្រាក់របស់ធនាគារមួយដែលបានសម្របខ្លួន និងផ្តល់សេវាកម្មឌីជីថលនេះបានយ៉ាងងាយស្រួល និងសុវត្ថិភាព។
ជាក់ស្តែង សេវាផ្ទេរប្រាក់តាមបែបឌីជីថលមិនមែនជារឿងថ្មីទេនៅកម្ពុជា ហើយវាបាន និងកំពុងវិវឌ្ឍកាន់តែប្រសើរ ដើម្បីបំពេញតម្រូវអ្នកប្រើប្រាស់ឲ្យទាន់សម័យកាល តួយ៉ាងដូចដែលយើងបានដឹងថា កម្មវិធី ABA Mobile កំពុងទទួលការពេញនិយមប្រើប្រាស់ជាងគេពីសំណាក់ប្រជាជនខ្មែរ ព្រោះថាវាមានមុខងារសេវាធនាគារយ៉ាងសម្បូរបែប រហ័ស និងធានាសុវត្ថិភាពខ្ពស់។
ក្រៅពីងាយស្រួលប្រើប្រាស់តាមកម្មវិធីក្នុងទូរស័ព្ទដៃ ធនាគារនេះ ក៏មានទូដាក់ប្រាក់ (Cash-In) ដែលវាហាក់ដូចជាបេឡាករ ដែលចាំទទួលប្រាក់ដាក់ចូលក្នុងគណនីរបស់អ្នក ២៤ម៉ោង លើ២៤ម៉ោង។ គួរបញ្ជាក់ផងដែរថា នេះជាចំណុចចាប់ផ្តើមសំខាន់ ដើម្បីឲ្យអ្នកចាប់ផ្តើមសេវាកម្មធនាគារឌីជីថលដ៏សំបូរបែបមួយនេះ។
លើសពីនេះទៅទៀត ធនាគារមួយនេះក៏បានសហការជាមួយ វីង និង ទ្រូម៉ាន់នី ផងដែរ ប្រសិនបើអ្នកនៅឆ្ងាយពីម៉ាស៊ីនដកប្រាក់ ហើយចង់ដកប្រាក់ អ្នកនៅតែអាចដកបានតាមភ្នាក់ងារទាំងពីរនេះ ដែលមានសរុបជាង ៧ពាន់កន្លែង។ វិធីដកប្រាក់ងាយៗ គឺគ្រាន់តែវេរប្រាក់ពីគណនីធនាគារ ABA ទៅគណនី វីង ឬ ទ្រូម៉ាន់នី រួចវេរទៅលេខទូរស័ព្ទខ្លួនឯង ឬ លេខរបស់អ្នកដែលត្រូវទទួលប្រាក់ជាការស្រេច។
អ្នកខ្លះប្រហែលគិតថាមិនមានប្រាក់កាសផ្ញើទៅស្រុកកំណើតដោយលុយកាក់បង្វិលមិនទាន់ តែរឿងពិបាកទាំងនោះ ត្រូវបានដោះស្រាយបាន។ សម្រាប់អ្នកដែលមានគណនីបញ្ញើមានកាលកំណត់ជាមួយធនាគារ ABA គាត់អាចខ្ចីប្រាក់នោះមកប្រើក្នុងពេលចាំបាច់បានភ្លាមៗពីក្នុងទូរស័ព្ទដៃរបស់គាត់បានតែម្តង ដោយមិនចាំបាច់បិទគណនីបញ្ញើសន្សំរបស់គាត់ដែលធ្វើឲ្យខាតបង់ការប្រាក់ដែលគាត់ត្រូវទទួលបានពីធនាគារនោះឡើយ។ សេវាមួយនោះមានឈ្មោះថា កម្ចីភ្លាមៗតាមរយៈបញ្ញើមានកាលកំណត់ពីក្នុងទូរស័ព្ទដៃ។
បើអ្នកមិនទាន់មានគណនីធនគារ ABA ទេ អ្នកអាចគិតគូរបើកឥលូវនេះបាន ដោយគ្រាន់តែតេទៅលេខ 023 225 333។ ខាងបុគ្គលិក ABA នឹងមកបើកជូនលោកអ្នកដល់ទីកន្លែងផ្ទាល់តែម្តង។
ជាថ្មីម្តងទៀត សូមនៅក្នុងផ្ទះ កុំចេញក្រៅបើមិនចាំបាច់ រក្សាគម្លាតសង្គម និងអនាម័យ បើអ្នកស្រលាញ់ខ្លួនឯង និងគ្រួសារ នេះគឺជាការចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ ។ ការចូលរួមអនុវត្តគោលការណ៍សុវត្ថិភាពឲ្យបានគ្រប់គ្នា នឹងធ្វើឲ្យការរីករាលដាលនៃមេរោគនេះថយចុះនាពេលឆាប់ៗ៕