• 2020-04-13 05:01:50
  • ការអប់រំ

ចំណុចដែលអ្នកបើករថយន្តឈ្នួល និង អ្នកដំណើរគួរយល់ដឹងដើម្បីការពារខ្លួនពីជំងឺកូវីដ ១៩

  • 2020-04-13 05:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើអ្នកមិនអាចផ្អាកការធ្វើដំណើរបាន ឬ មានភាពចាំបាច់ដែលត្រូវតម្រូវអោយធ្វើដំណើរ អ្នកគួរអាននូវចំនុចមួយចំនួនខាងក្រោម ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩៖

ចំពោះអ្នកដំណើរទូទៅ ៖ អ្នកគួរជ្រើសរើសមធ្យោបាយសមស្របដូចជា ការថ្មើរជើង (ដើរ) ការធ្វើដំណើរដាច់ដោយឡែក ដូចជា ការប្រើរថយន្តផ្ទាល់ខ្លួន ម៉ូតូ ឬ កង់។ ចៀសវាងនូវការជិះរថយន្តសាធារណៈ។

ក្នុងករណីដែលមានអ្នកដំណើររួមជាមួយត្រូវ ៖

  • រក្សាគំលាតពីគ្នា យ៉ាងតិច១មែត្រ

  • ពាក់ម៉ាស់អោយបានត្រឹមត្រូវ

  • ត្រូវមានទឹកអាល់កុលដាក់ជាប់នៅក្នុងឡាន ដើម្បីលាងសំអាតដៃ

  • បើកបង្អួចរថយន្ត អោយមានខ្យល់ចេញចូល (កុំបើកម៉ាស៊ីនត្រជាក់)

  • ខ្ទប់មាត់ដោយក្រដាសអនាម័យ ឬ កែងដៃនៅពេលក្អក ឬ កណ្តាស់

ចំពោះអ្នកបើកបររថយន្តឈ្នួល

  • ត្រូវមានទឹកអាល់កុល ឬ អាល់កុលជេល សំរាប់អោយអ្នកដំណើរលាងដៃមុនពេលឡើងឡាន

  • ត្រូវសំអាតរថយន្តជាប្រចាំ នៅតាមកន្លែងអង្គុយ និង ថ្នាក់កៅអី ដោយទឹកអាល់កុល ឬ ទឹកសាប៊ូ

  • បើកបង្អួចអោយមានខ្យល់ចេញចូល ដោយមិនប្រើម៉ាស៊ីនត្រជាក់

  • លើកទឹកចិត្តអោយអ្នកដំណើរពាក់ម៉ាស់ និង ខ្ទប់មាត់ ដោយក្រដាស ឬ កែងដៃ នៅពេលក្អក ឬ កណ្តាស់

ក្នុងករណីអ្នកបើកបរមានសញ្ញាដូចជាផ្ដាសាយ ត្រូវផ្អាកការបើកបរជាបណ្តោះអាសន្ន និង ស្វែងរកសេវ៉ាព្យាបាល នៅមន្តីពេទ្យសាធារណៈ។

ចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយការរីកសាយភាយនៃជំងឺកូវីដ១៩៕

សូមទស្សនាវីដេអូអប់រំ ដែលផលិតដោយក្រសួងសាធារណៈការនិងដឹកជញ្ជូន ខាងក្រោមនេះ៖

ប្រភព៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន

អត្ថបទ ៖ Art

មតិយោបល់