• 2020-04-13 10:12:15
  • ការអប់រំ

វិធីសាស្ត្រដាំបាយ ដើម្បីយកបេះដូង អ្នកហូប

  • 2020-04-13 10:12:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពរីករាយនៅក្នុងជីវិតរបស់មនុស្សគឺនៅពេលញ៉ាំ ជាពិសេសគឺអាហារទាំង៣ពេលដែលជាអាហារប្រចាំថ្ងៃនោះឯង វាមិនមែនជាការស្រួលនោះទេ ទម្រាំបានបាយមួយឆ្នាំងដែលអ្នកហូបលាន់មាត់ថា «បាយគេឆ្ងាញ់ណាស់ណ៎ អោយឈ្ងុយ ហើយទន់រមួត ញ៉ាំមួយចានហើយ ចង់ថែមមួយចានទៀត»។

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ចុច​ត្រង់​នេះ

រូបតំណាង

ផ្អែកតាមបទពិសោធន៍ នៃអ្នកជំនាញចម្អិនម្ហូប និងដាំបាយម្នាក់ ពីអ្នកស្រី ណាវី​ រស់នៅក្នុងបុរី វិមានភ្នំពេញ បានចែករំលែកបទពិសោធន៍ នៃការដាំបាយឲ្យឆ្ងាញ់ ដូចខាងក្រោម៖

ការដាំបាយដែលឆ្ងាញ់ត្រូវការកត្តារួមផ្សំជាច្រើន ដូចជា

  • ១. ការជ្រើសរើសឆ្នាំង ៖ តាមពិតឆ្នាំងប្រភេទណាក៏ដាំបានដែរ មិនថាឆ្នាំងដាំបាយអគ្គិសនី ដាំហ្គាស ដាំធ្យូង ឬ អុសនោះទេ​ តែនៅត្រង់ថា ជាឆ្នាំងដែលសមល្មមនិងបរិមាណអង្ករដែលត្រូវដាំ។

  • ២. ការជ្រើសរើសប្រភេទអង្ករ ៖ គួរជាប្រភេទអង្ករដែលអ្នក និង គ្រួសាររបស់អ្នកចូលចិត្ត

  • ៣. ការដាក់ទឹក ៖ គូរដាក់ក្នុងកម្រឹតបាយទន់ ដែលមិនមែនបបរ ឬ បាយឆៅ

  • ៤. ការប្រើភ្លើង ៖ ការបង្ខំភ្លើងក្នុងការដាំបាយ មិនមែនជារឿងល្អនោះទេ ព្រោះវាមិនត្រឹមតែធ្វើអោយបាត់បង់រសជាតិរបស់បាយ ហើយថែមទាំងធ្វើអោយខូចសុខភាពផងដែរ។

ទោះបីជាយ៉ាងណា អ្នកស្រី ណាវី បានបញ្ជាក់ថា រឿងចម្អិនម្ហូប និងដាំបាយ មែនទែនទៅអាស្រ័យលើចំណង់ចំណូលចិត្ត និងបទពិសោធន៍រៀងៗខ្លួន ហើយបច្ចេកទេសដាំបាយឲ្យឆ្ងាញ់ ក៏មានច្រើនយ៉ាងដែរ តែខាងលើនេះ គឺជារូបមន្តផ្ទាល់ខ្លួន នៃការដាំបាយឲ្យឆ្ងាញ់ និងត្រូវចិត្តខ្លួនផង និងគ្រួសារ របស់អ្នកស្រីផង៕

ចង់​បាន​អង្ករ​ផ្កា​ម្លិះ​ប្រណីត ដាំ​ដុះដោយ​ធម្មជាតិ គុណ​ភាព​ល្អ​ឥត​ខ្ចោះ ដឹក​ដល់​ផ្ទះ​របស់​លោក​អ្នក​ ចុច​ត្រង់​នេះ

                ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ ៖ Art

មតិយោបល់
អត្ថបទថ្មី