/5e980faa163b0_1587023760_medium.jpg)
- 2020-04-16 07:58:00
- ព័ត៌មាន
ដូណាល់ ត្រាំថាអាមេរិកកំពុងស៊ើបអង្កេតរឿងកូវីដ១៩ ផ្ទុះចេញពីមន្ទីរពិសោធន៍វូហាន
- 2020-04-16 07:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំថាអាមេរិកកំពុងស៊ើបអង្កេតរឿងកូវីដ១៩ ផ្ទុះចេញពីមន្ទីរពិសោធន៍វូហាន
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំបានឲ្យដឹងកាលពីថ្ងៃពុធថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការស៊ើបអង្កេតដើម្បីកំណត់ថាតើវីរុសឆ្លងកូវីដ១៩ មានប្រភពចេញពីមន្ទីរពិសោធន៍ក្រុងវូហានពិតប្រាកដមែនឬយ៉ាងណា។
យោងតាមរបាយការណ៍របស់ Fox NEWS ចេញកាលពីថ្ងៃអង្គារបង្ហាញថា វីរុសឆ្លងនេះមានប្រភពចេញពីមន្ទីរពិសោធន៍នៃទីក្រុងវូហាន ប៉ុន្តែមិនមែនសម្រាប់ប្រើប្រាស់ជាអាវុធជីវសាស្ត្រនោះទេ។ ប្រភពបន្ថែមថា ការបញ្ចេញវីរុសនេះ គឺក្នុងគោលបំណងបង្ហាញថាកិច្ចប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណ និងប្រយុទ្ធប្រឆាំងនឹងមេរោគរបស់រដ្ឋាភិបាលចិន គឺមានសមត្ថភាពខ្លាំងជាងសហរដ្ឋអាមេរិក។ នៅក្នុងសន្និសីទកាសែតនៅសេតវិមាន អ្នកកាសែតបានលើកពីព័ត៌មានខាងលើចោទសួរលោកដូណាល់ត្រាំ។ ប្រធានាធិបតីអាមេរិក បានតបថាលោកបានដឹងពីរឿងនេះហើយ ប៉ុន្តែរដ្ឋាភិបាលកំពុងពិនិត្យយ៉ាងហ្មត់ចត់អំពីស្ថានភាពដ៏អាក្រក់នេះដែលបានកើតឡើង។ លោក ត្រាំ បន្ថែមថាលោកមិនចង់និយាយពីរឿងដែលលោកសន្ទនាជាមួយប្រធានាធិបតីចិន ទាក់ទិននឹងមន្ទីរពិសោធន៍ទេ ព្រោះវាជារឿងដែលមិនសមរមទាល់តែសោះសម្រាប់ពេលឥឡូវនេះ។
យ៉ាងណាមិញ មកទល់ពេលនេះនៅតែមិនទាន់មានភស្តុតាងជាក់លាក់ណាមួយបង្ហាញថា មេរោគពិតជាផ្ទុះចេញពីមន្ទីរពិសោធន៍មែននោះទេ ប៉ុន្តែរដ្ឋាភិបាលអាមេរិកកំពុងស៊ើបអង្កេតរឿងនេះដោយយកចិត្តទុកដាក់ ហើយទាមទារឲ្យរដ្ឋាភិបាលក្រុងប៉េកាំងបង្ហាញព័ត៌មានប្រកបដោយតម្លាភាពបំផុត៕