• 2020-04-22 05:19:52
  • ការអប់រំ

កុំអូសរំលង! វិធីសាស្ត្រ៤យ៉ាងធ្វើអោយអ្នកចង់រៀន Online

  • 2020-04-22 05:19:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការរៀនអនឡាន (ស្វ័យសិក្សា) គឺជាការរៀនតាមរយៈប្រព័ន្ធទូរសព្ទ ឬ កំព្យូទ័រ ពីផ្ទះ ឬ កន្លែងណាមួយក្រៅពីសាលារៀន។ ការរៀនអនឡានកំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ន ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ បានជម្រុញអោយសាលារដ្ឋ និងសាលាឯកជនធ្វើការបង្រៀនតាមរយៈអនឡាញ ដើម្បីការពារសុវត្ថិភាពសិស្សានុសិស្ស ក៏ដូចជាការពារការឆ្លងជាលក្ខណៈសហគមន៌ក្នុងសាលា។

ដើម្បីជាការរួមចំនែក យើងខ្ញុំសូមលើកយកវិធីសាស្ត្រ ៤យ៉ាងដើម្បីទទួលបានជោគជ័យក្នុងការសិក្សាតាមអនឡាញ ៖

ការត្រៀមជាស្រេចដើម្បីរៀន ៖ ក្រោកពីព្រលឺម ងូតទឹកចាំ ដល់ម៉ោងចូលរៀន របៀបស្រស់ស្រាយល្អណាស់ ព្រោះអ្នកបានយកចិត្តពីសុខភាពអារម្មណ៌របស់អ្នកចំពោះការសិក្សា។ អ្នកគួរតែមានទម្លាប់ដូចទៅសាលាដូច្នោះដែរ ខ្វះ១ម៉ោងដល់ម៉ោងចូលរៀន ត្រូវរៀបចំអោយបានរួចរាល់ បើកកំព្យូទ័រឬទូរសព្ទ តេស្តសេវ៉ាអ៊ីនធើណែត សាកថ្មទូរសព្ទ ឬ កំព្យូទ័រអោយពេញ។

យកចិត្តទុកដាក់ក្នុងការរៀន ៖ បរិយាកាសក្នុងបន្ទប់ ក្លិន និង កន្លែងអង្គុយរៀន (ចៀសវាងកន្លែងដែលមានភាពរញ៉េរញ៉ៃ ព្រោះវានឹងធ្វើអោយអ្នកបាត់បង់ការគ្រប់គ្រងអារម្មណ៌ក្នុងការរៀន)។

ទុកដាក់របស់របរដែលត្រូវរៀនក្បែរខ្លួន ៖ អ្នកគួរមានទម្លាប់រៀនមានប៊ិច សៀវភៅ ក្បែរខ្លួន ព្រោះវាមិនមែនជារឿងដែលហួសសម័យទេ ដែលរៀនមានសៀវភៅសម្រាប់កត់ត្រា និង មានប៊ិចសម្រាប់សរសេរនោះ គិតចឹងអត់? មួយទៀតនោះ អ្នកគួរមានដបទឹកនៅក្បែរខ្លួន បន្ថែមជាតិទឹកនៅក្នុងខ្លួន ដើម្បីបន្ថែមថាមពលនៃការរៀន ប៉ុន្តែកុំញ៉ាំច្រើនពេក មិនចឹងទេវរល់តែចូលបន្ទប់ទឹក គ្មានបានរៀនអីទេ។

ការបើកកាមេរ៉ា ៖ នេះជាសុជីវធម៌នៃការរៀនអនឡាញ ព្រោះការបើកកាមេរ៉ា ជាការបង្ហាញពីវត្តមានរបស់អ្នក រួមជាមួយនិងសុវធម៌នៃការរៀនផងដែរ មួយទៀតវាបង្កើនទំនុកចិត្តរវាងគ្រូនិងសិស្ស ធ្វើអោយការរៀនមិនសូវធុញទ្រាន់៕

ប្រភព ៖ The world University Ranking

ប្រែសម្រួល ៖ Art

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី