• 2020-04-27 05:43:38
  • សុខភាព

មកដឹង គន្លឹះខ្លីៗទាំង ៣ ដោះស្រាយបញ្ហាបេះដូងលោតញាប់ ឬឧស្សាហ៌ឈឺបេះដូង

  • 2020-04-27 05:43:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្ងល់អត់? នៅក្មេងសោះ ប៉ុន្តែមានបញ្ហាបេះដូងលោតញាប់ ឬ ឧស្សាហ៌ឈឺបេះដូង។ អ្នកប្រហែលជាគិតថា អ្នកមានជំងឺបេះដូង ឬ បេះដូងប្រហោងអីបែបហ្នឹងហើយ តែតាមការពិតទៅ មានកត្តាមួយចំនួនដែលរួមចំនែកធ្វើអោយអ្នកមានបញ្ហាបេះដូងដោយមិនដឹងខ្លួន។

គន្លឹះខ្លីៗ ដើម្បីដោះស្រាយបញ្ហាបេះដូងលោតញាប់ ឬ អ្នកដែលឧស្សាហ៌ឈឺបេះដូង ៖

ទៅជួបអ្នកជំនាញបេះដូង ៖ ប្រសិនបើគ្រូពេទ្យជំនាញបង្ហាញប្រាប់ថា អ្នកគ្មានជំងឺបេះដូង អ្នកត្រូវគិតពីរឿងមួយចំនួនដែលទាក់ទងទៅនិងបញ្ហាស្ត្រេស ឬ ថប់បារម្ភ ឬក៏របៀបនៃការរស់នៅ និងរបបអាហារប្រចាំថ្ងៃរបស់អ្នក។

ពិនិត្យឡើងវិញលើបញ្ហាស្ត្រេស ឬ ការថប់បារម្ភ ៖ តើអ្នកគិតច្រើនដែរអត់រាល់ថ្ងៃហ្នឹង? ឧស្សាហ៌គេងអត់លក់ដែរទេ? តើអ្នកប្រើប្រាស់ខួរក្បាលរបស់អ្នកហួសកម្រឹតដែរអត់? អ្នកគួរតែបង្កើតប្រអប់ចម្លើយជាមួយសំនួរជាច្រើនដែលអ្នកគួរសួរខ្លួនឯង បន្ទាប់មកអ្នកនិងដឹងថាវាជាជម្ងឺបេះដូង ឬ ជាកត្តាផ្សេងៗដែលនាំអោយអ្នកមានបញ្ហាបេះដូង។

ការពិនិត្យលើរបបអាហារ និងរបៀបនៃការរស់នៅប្រចាំថ្ងៃ ៖ តើអ្នកចូលចិត្តកាហ្វេជាងបាយ ឬយ៉ាងណា? តើមួយថ្ងៃអ្នកញ៉ាំកាហ្វេប៉ុន្មានកែវ? ជាតិកាហ្វេអ៉ីនច្រើនលើសលុបក្នុងរាងកាយនិងធ្វើអោយអ្នកមានបញ្ហាបេះដូងជាក់ជាមិនខាន ដូចជាបេះដូងលោតញាប់ខុសធម្មតា ឬ ឧស្សាហ៌ឈឺបេះដូង។

ប្រភព៖ healthline ប្រែសម្រួល ៖ Art

មតិយោបល់