• 2020-04-28 03:19:16
  • ព័ត៌មាន

អាកាសធាតុនៅកម្ពុជា នឹងមានភ្លៀង​ធ្លាក់រាយប៉ាយ ​ពីតិច​ទៅច្រើន

  • 2020-04-28 03:19:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្តីពី​ស្ថានភាព​អាកាសធាតុ​ពីថ្ងៃទី ២៩ មេសា ដល់ ០៥ ឧសភា ឆ្នាំ​២០២០ ឱ្យដឹងថា ជ្រលង​សម្ពាធ​ខ្ពស់ពីប្រទេសចិន​ មានឥទ្ធិពល​ខ្សោយគ្រប់ដណ្ដប់​លើ​កម្ពុជា។

ស្ថានភាព​ខាងលើនេះ នឹង​ធ្វើឱ្យបណ្តា​ខេត្ត នៅតំបន់វាលទំនាបកណ្តាល តំបន់ជួរភ្នំដងរែក និងខ្ពងរាប និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀង​ធ្លាក់រាយប៉ាយ​ពីតិច​ទៅច្រើន។ ដូចនេះ សូមសាធារណជនប្រុងប្រយត្ន័ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ដែលអាចកើតមាននៅបណ្តាខខេត្តជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី២៩ខែមេសា ដល់ថ្ងៃទី១ខែឧសភា។

សូមមើលសេចក្តីជូនដំណឹងដូចខាងក្រោមនេះ៖

ប្រភព៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម

អត្ថបទ៖ Tep Sovannmoly

មតិយោបល់