• 2020-05-04 03:55:14
  • ការអប់រំ

អាថ៌កំបាំងសម្ងាត់ទាំង៦ ដើម្បីក្លាយជាមនុស្សជោគជ័យ

  • 2020-05-04 03:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅជុំវិញពិភពលោក មនុស្សជោគជ័យមានច្រើនរាប់មិនអស់ និងមានប្រភេទផ្សេងៗពីគ្នា ហើយមានតម្រូវការជាច្រើនដែលយើងមិនដែលបានដឹងពីមនុស្សមនុស្សជោគជ័យទាំងអស់នោះ។

ស្ថាបនិក Facebook លោក Mark Zuckerberg បាននិយាយថា​តម្រូវការចាំបាច់ដែលមនុស្សជោគជ័យត្រូវការនោះគឺ ៖

គុណភាព ៖ ហេតុអ្វីចាំបាច់ត្រូវធ្វើការក្នុងកំឡុងពេលរៀន? ជាការសំខាន់ណាស់សម្រាប់អ្នក ព្រោះថានេះគឺជាសញ្ញាឃើញដែលយើងតែងហៅថា បទពិសោធន៌នោះអី ចូរចេញធ្វើការតាំងពីឆ្នាំទី១ ដើម្បីទទួលបានបទពិសោធន៌សម្បូរបែបនៃការងារ។ ដូច្នេះនៅពេលដែលរៀនចប់ អ្នកនឹងទទួលបានទាំងសញ្ញាបត្រ និងបទពិសោធន៌។

គុណសម្បត្តិ ៖ ការយកចិត្តទុកដាក់ក្នុងការងារជារឿងសំខាន់ ព្រោះអ្នកដែលមានដំណែងខ្ពស់ៗនៅក្នុងស្ថាប័ន ឬក្រុមហ៊ុនសុទ្ធសឹងតែជាអ្នកដែលយកចិត្តទុកដាក់ក្នុងការងារ ខិតខំធ្វើការ មិនមានភាពខ្ជីខ្ជា ឡេះឡោះ អត់បានការ និយាយរួមគឺ មិនមែនទៅធ្វើការចុចទូរសព្ទ អេចអូចពីមួយទៅមួយអត់បានការនោះទេ។

បរិមាណ ៖ ការងារសំខាន់លើផលិតផល មិនថាអ្នករៀនបានខ្ពស់ប៉ុនណា ឬច្រើនប៉ុនណានោះទេ សំខាន់គឺនៅត្រង់ផលិតផលការងាររបស់អ្នក ព្រោះថាចំនួនការងារដែលអ្នកបានធ្វើនឹងបង្ហាញពីគុណភាពនៃចំនេះដឹងរបស់អ្នក។

ភាពម្ចាស់ការលើខ្លួនឯង ៖ ហ៊ាននៅក្នុងការសម្រេចចិត្ត ហ៊ាននៅក្នុងការនិយាយ ហ៊ាននៅក្នុងការផ្តល់មតិយោបល់ ព្រោះភាពជោគជ័យរបស់បុគ្គលជាច្រើនលើពិភពលោក គឺកើតចេញពីភាពម្ចាស់ការនៅក្នុងខ្លួននេះឯង។

ការរក្សានូវការសំងាត់ ៖ មិនថាស្ថាប័ន ឬក្រុមហ៊ុនតែងតែមានការសំងាត់ដែលមិនអាចបង្ហាញជាសាធារណៈបាន ដូច្នេះអ្នកត្រូវធ្វើជាមនុស្សដែលក្រុមហ៊ុនទុកចិត្តអាចអោយអ្នកកាន់ការងារធំដែលជាការងារសំខាន់របស់ក្រុមហ៊ុនដោយមិនញញើតដៃ។

ជាអ្នកប្រឹក្សា យោបល់ដ៏ល្អ ៖ ការដែលមានមាត់មួយ ត្រចៀក២ ជាការបង្ហាញថា អ្នកត្រូវស្តាប់អោយបានច្រើន ជាងនិយាយ តែត្រូវតែជាមនុស្សដែលអាចផ្តល់នូវការប្រឹក្សាយោបល់ដ៏ល្ម្នាក់អ សម្រាប់មនុស្សជុំវិញខ្លួនផងដែរ។

ប្រភព ៖ SUCCESS ADVISE

ប្រែសម្រួល ៖ Art

មតិយោបល់