/5eabf52e84f09_1588327680_medium.jpg)
- 2020-05-04 06:59:30
- ព័ត៌មាន
បិទកញ្ចក់រថយន្តការពារUV កម្រឹតណាទើបប៉ូលិសមិនផាក?
- 2020-05-04 06:59:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បិទកញ្ចក់រថយន្តការពារUV កម្រឹតណាទើបប៉ូលិសមិនផាក?
ចន្លោះមិនឃើញ
កន្លងមក យើងតែងតែសង្កេតឃើញកម្លាំងសមត្ថកិច្ចធ្វើការបក និងផាកពិន័យម្ចាស់រថយន្ត ដែលបិទកញ្ចក់មើលពីខាងក្រៅមកក្នុងមិនឃើញ។
យោងតាមការឆ្លើយតបតាមរយៈសារអេឡិចត្រូនិចមួយរបស់នាយកដ្ឋានសុវត្ថិភាពចរាចរណ៌ផ្លូវគោក កាលពីពេលថ្មីៗនេះ បានអោយដឹងថា គ្រប់ប្រភេទរថយន្តដែលមានបិទកញ្ចក់ពណ៌ខ្មៅ ការពារកំដៅថ្ងៃ UV មិនមានការចាប់ឃាត់បង់ផាកពិន័យនោះទេ ប្រសិនបើកញ្ចក់ដែលបិទការពារនោះមានកម្រឹតត្រឹម៣០ទៅ៤០% បានន័យថា គឺអាចមើលពីខាងក្រៅទៅឃើញ។
គួរបញ្ជាក់ថា យោងតាមមាត្រា៧ នៃអនុក្រឹត្យ បានបញ្ជាក់ថា ជនណាប្រើប្រាស់រថយន្តកញ្ចក់ពណ៌ ឬដាក់របាំង វាំងននបាំងកញ្ចក់ ដែលមើលពីក្រៅទៅក្នុងមិនឃើញ ធ្វើចរាចរណ៍លើផ្លូវសាធារណៈ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០.០០០រៀល (ប្រាំម៉ឺន) រៀល ហើយត្រូវធ្វើការកែតម្រូវស្របតាមបទបញ្ញត្តិនៃអនុក្រឹត្យនេះ។