• 2020-05-04 08:32:02
  • ព័ត៌មាន

ត្រាំ អួតថាអាមេរិកនឹងមានវ៉ាក់ស៊ាំងកូវីដ១៩ យ៉ាងយូរចុងឆ្នាំ តែអ្នកជំនាញបកស្រាយផ្ទុយពីនេះ

  • 2020-05-04 08:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ថ្លែង​យ៉ាង​ជឿជាក់​នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ​របស់ Fox News ថា​សហរដ្ឋអាមេរិក​នឹង​ផលិត​បាន​វ៉ាក់ស៊ាំង​កូវីដ១៩ យ៉ាង​យូរ​នៅ​ចុង​ឆ្នាំ​នេះ។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ប្រធានាធិបតី​ទី ៤៥​ឲ្យ​ដឹង​ថា "យើង​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់​ថា​យើង​នឹង​មាន​វ៉ាក់ស៊ាំង​នៅ​ចុង​ឆ្នាំ​នេះ ហើយ​យើង​កំពុង​តែ​ខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង។” លោក​ត្រាំ​បាន​បន្ថែម​ថា ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា Johnson & Johnson ដែល​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម ៧០​ទូទាំង​ពិភពលោក កំពុង​តែ​ធ្វើ​ការ​អភិវឌ្ឍ​វ៉ាក់ស៊ាំង​កូរ៉ូណាវីរុស ហើយ​ជិត​ឈាន​ដល់​ការ​បញ្ចេញ​ជា​សាធារណហើយ។

ផ្ទុយ​ពី​ការ​អះអាង​របស់​ប្រធានាធិបតី​ខាង​លើ អ្ន​កជំនាញ​ផ្នែក​សុខភាព​បាន​លើក​ឡើង​ស្រឡះ​ពី​នេះ​ថា ការ​អភិវឌ្ឍ​វ៉ាក់ស៊ាំង​នឹង​អាច​ចំណាយ​ពេល​ចាប់​ពី ១២-១៨ខែ​ឯណោះ។ យោង​តាម​វេជ្ជបណ្ឌិត Anthony Fauci នាយកវិទ្យាស្ថានជាតិអាឡែរហ្សីនិងជំងឺឆ្លង បាន​ឲ្យ​ដឹង​កាល​ពី​ខែ​មីនា​ថា "ដំណើរ​ការ​អភិវឌ្ឍ​វ៉ាក់ស៊ាំង​ទាំង​ស្រុង នឹង​ត្រូវ​ចំណាយ​ពេល ១​ឆ្នាំ ឬ​មួយ​ឆ្នាំ​កន្លះ​យ៉ាង​ហោច។"

គួរ​បញ្ជាក់ថា រហូត​មក​ទល់​ពេលនេះ វីរុស​កូវីដ១៩​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​ឆ្នាំ​មុន​ក្នុង​ប្រទេស​ចិន បាន​ឆក់​យក​ជីវិត​មនុស្ស​សរុប ២៤៨ ៣៤៧​នាក់ និង​ឆ្លង​សរុប ៣ ៥៦៨ ២១៧​នាក់​ទូទាំង​ពិភពលោក៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់