• 2020-05-04 10:20:00
  • ការអប់រំ

បើ​លោក​គ្រូ​គណិត​វិទ្យា​ក្មេង ហើយ​សង្ហាយ៉ាង​នេះ សួរ​ថា​សិស្ស​ណា​មិន​ crush នោះ

  • 2020-05-04 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​គ្រាន់​តែ​ក្រឡេក​ភ្នែក​មួយ​ភ្លែត​ មនុស្ស​មិនតិច​នាក់​ឡើយ នឹង​គិត​ថា​លោក​គ្រូ​គណិតវិទ្យា​រូប​នេះ​គឺ​ជា​តារា​ម៉ូដែល ព្រោះ​លោក​ក្មេង និងតែង​ខ្លួន​មិន​ចាញ់​តារា​សិល្បៈ​ឡើយ។

ដោយ​សារ​តែ​ភាព​ជឿនលឿន​នៃ​សង្គម ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ យើង​សង្កេត​ឃើញ​ថា​ មាន​មនុស្ស​ដែល​មាន​សម្បត្តិ​ស្រស់​ស្អាត​កាន់​តែ​ច្រើន។ ជាក់​ស្ដែង ថ្មី​ៗ​នេះ​បំផុត លោក​គ្រូ​​គណិតវិទ្យា​មួយ​រូប មក​ពី​ប្រទេស​ចិន​បានទាក់ទាញ​អស់​ចំណាប់​អារម្មណ៍​របស់​មនុស្ស​គ្នា ក្រោយ​ពេលគណនី​បណ្ដាញ​សង្គម​មួយ​បាន​ទម្លាយ​ពី​ជីវប្រវត្តិ​របស់​លោក​គ្រូ។

តាម​នោះ​ដែរ លោក​គ្រូបង្រៀន​មុខ​វិជ្ជា​គណិត​រូប​នេះ មាន​ឈ្មោះ​ថា Chen KayZhou សព្វ​ថ្ងៃ​ជា​គ្រូ​បង្រៀន​មុខ​វិជ្ជាគណិតវិទ្យា​នៅ​អនុវិទ្យាល័យ​លេខ​១ នៅ​ទីក្រុង Guang Zhou ប្រទេស​ចិន។ មនុស្ស​មិន​តិច​ឡើយ​ដែល​បាន​សម្ដែង​ក្ដី​ភ្ញាក់​ផ្អើល​ពេល​ឃើញ​ថា​តួ​អង្គក្នុង​រូប​នេះ​គឺ​ជា​លោក​គ្រូ​គណិត​វ័យ​២៥​ឆ្នាំ ដ្បិតច​លោក​គ្រូ​មានរូប​សម្បត្តិ​ក្មេង​មិន​ខុស​ពី​ក្មេង​វិទ្យាល័យ​នោះទេ។

សិស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា បើ​លោក​គ្រូ​គណិតរបស់​ពួក​គេ​ សង្ហា​ដូច​លោក​គ្រូ Chen នេះ ម្ល៉េះ​ពួកគេ​គ្មាន​ថ្ងៃ​ធុញ​នឹង​មុខ​វិជ្ជា​គណិត​ដែល​ពិបាក​យល់​ឡើយ ហើយ​ពួក​គេ​សន្យា​ថា​នឹង​គ្មាន​ថ្ងៃ​គេច​ម៉ោង​លោក​គ្រូ​នោះ​ទេ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់