- 2020-05-06 10:17:43
- ព័ត៌មាន
បើអ្នកអង្គុយយូរមួយកន្លែង មិនងើបសោះ តើមានអ្វីកើតឡើងចំពោះរាងកាយ?
- 2020-05-06 10:17:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើអ្នកអង្គុយយូរមួយកន្លែង មិនងើបសោះ តើមានអ្វីកើតឡើងចំពោះរាងកាយ?
ចន្លោះមិនឃើញ
អង្គុយនៅមួយកន្លែងជារឿងធម្មតាសម្រាប់មនុស្សសម័យនេះ ព្រោះមិនថាជាការងារ ឬ ការកម្សាន្តនោះទេ សុទ្ធតែអាចធ្វើបានតាមអនឡាញ ដោយប្រើដោយប្រើកុំព្យួរទ័រ ឬ ទូរសព្ទដៃ។ ខ្លះជក់ពេក ដល់ថ្នាក់ភ្លេចបាយទឹក អង្គុយមួយកន្លែងមិនងើបសោះ តាំងពីព្រឹកទល់ព្រលប់ក៏មាន ដែលបណ្តាយឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះសុខភាព ។
ប៉ុន្តែផលប៉ះពាល់មួយចំនួនអ្នកនឹងមិនអាចដឹងភ្លាមៗនោះទេ មានផលប៉ះពាល់រយៈពេលខ្លី និងយូរអង្វែង នេះគឺទៅតាមសុខភាព និងរាងកាយរបស់អ្នក។
(រូបតំណាង ប្រភព ៖ Freepik.com)
បញ្ហាគ្រោះថ្នាក់ដែលប៉ះពាល់ដល់សុខភាព និងអាយុជីវិតទាំង៦ ខាងក្រោមនេះ គួរផ្លាស់ប្ដូរបើមិនចង់កើតឡើងលើខ្លួនអ្នក៖
១.ការរំលាយអាហារយឺត
តាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថា ជនជាតិអូស្ត្រាលីមានមនុស្សស្លាប់ដល់ទៅ ២២២ ៤៩៧ ដោយសារតែអង្គុយនៅមួយកន្លែងយូរពេក។ អង្គុយយូរពេក សាច់ដុំកន្ត្រាក់នឹងថយចុះ ដែលបណ្ដាលឲ្យការសម្អាតជាតិខ្លាញ់ ចេញពីចរន្តឈាមថយចុះ ហើយប៉ះពាល់ដល់អ័រម៉ូនអាំងស៊ុយលីន ដែលជួយផ្ទុកគ្លុយកូសពីឈាមទៅក្នុងកោសិកា បើធ្ងន់ធ្ងរនោះអាចនឹងមានជំងឺទឹកនោមផ្អែម។
២. ឈឺចុកចាប់ឆ្អឹងខ្នង និងចង្កេះ
បញ្ហាផ្សេងៗទាក់ទងទៅនឹងជំហរឈរ និងអង្គុយ។ ឥរិយាបថអង្គុយដែលមិនត្រឹមត្រូវ ឬអង្គុយយូរពេក ធ្វើឲ្យមានសម្ពាធផ្នែកខាងក្រោយ បណ្ដាលឲ្យមានការឈឺចាប់ ហើយអាចក្លាយជាជំងឺរ៉ាំរ៉ៃក៏មាន។
៣.ឈឺស្មា និងចុក ក
អាការៈនេះនឹងកើតឡើងភ្លាមៗ លើខ្លួនប្រាណអ្នក។ ការចុករោយស្មា និងក ក៏ជាបញ្ហាប៉ះពាល់ដល់សុខភាព ហើយបណ្តោយឲ្យបែបនេះយូរ អាចឈានទៅមានជំងឺឈឺសន្លាក់រ៉ាំរៃពិបាកព្យាបាល។
៤. ប្រឈមនឹងការកើតជំងឺមហារីក
ការសិក្សាមួយបានរកឃើញថាឱកាសរបស់ស្ត្រីក្នុងការវិវត្តទៅជាមហារីកសុដន់ មហារីកស្បូន និងមហារីកក្រពេញអូវ៉ែរ នឹងមានកើតឡើងខ្ពស់ ប្រសិនបើធ្វើគេអង្គុយធ្វើការយូរម៉ោងជាប្រចាំ ឬ ធ្វើការងារធ្ងន់ហួសកម្លាំងច្រើន និងមិនបានធ្វើចលនា ឬ លំហាត់ប្រាណឲ្យគ្រប់គ្រាន់។
៥. ប្រឈមនឹងការកើតជំងឺបេះដូង
អង្គុយយូរធ្វើឲ្យប៉ះពាល់ដល់បេះដូង និងសរសៃឈាម។ មនុស្សដែលចំណាយពេលច្រើនជាង ២៣ ម៉ោងក្នុងមួយសប្ដាហ៍ ក្នុងការមើលទូរទស្សន៍ ឬនៅមុខកុំព្យូទ័រ មានហានិភ័យខ្ពស់ នៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង។
៦. ឡើងទម្ងន់
អ្នកចំណាយពេលស្ទើរតែលើស ៨ម៉ោងក្នុងមួយថ្ងៃក្នុងការអង្គុយនៅមុខកុំព្យូទ័រ ដែលនេះជាហេតុបណ្ដាលឲ្យអាហារ និងជាតិស្ករដែលអ្នកបានញ៉ាំមិនត្រូវបានដុតបំផ្លាញចោលទេ ដូច្នេះហើយភាគច្រើនតែងតែឡើងទម្ងន់ឥតឈប់។
ដំណោះស្រាយ
ទោះបីជានៅធ្វើការក្នុងការិយាល័យក៏ដោយ អ្នកគួរតែមានចលនាខ្លះដើម្បីសម្រួលសរសៃឈាម ម្យ៉ាងទៀត ព្រមទាំងកាត់បន្ថយភាពតានតឹងផងដែរ៖