- 2020-06-01 08:49:57
- ព័ត៌មាន
ធនាគារ ស្ថាបនា បើកសម្ពោធអគារថ្មី នៅសាខាស្រុកបរិបូណ៍ ក្នុងខេត្តកំពង់ឆ្នាំង
- 2020-06-01 08:49:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារ ស្ថាបនា បើកសម្ពោធអគារថ្មី នៅសាខាស្រុកបរិបូណ៍ ក្នុងខេត្តកំពង់ឆ្នាំង
ចន្លោះមិនឃើញ
ធនាគារ ស្ថាបនា បានសម្ពោធជាផ្លូវការអគារថ្មីនៃសាខាស្រុកបរិបូណ៍ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីបំពេញទៅតាមតម្រូវការរបស់អតិថិជនស្ថាបនា ដែលកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះគឺជាសក្ខីកម្មមួយ ដែលសបញ្ជាក់អំពីការរីកចម្រើនគួរឲ្យកត់សម្គាល់របស់ធនាគារ ស្ថាបនា ក្នុងដំណើរ ២៥ឆ្នាំរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក លឹម អូន ប្រធាននាយកប្រតិបត្តិនៃធនាគារ ស្ថាបនា បានលើកឡើងថា “បច្ចុប្បន្នធនាគារ ស្ថាបនា មានសាខាច្រើនជាង ១៧០ទីតាំង និងមានម៉ាស៊ីនអេធីអឹមជាង ២២០កន្លែង នៅទូទាំងប្រទេស។ ទោះជាយ៉ាងនេះក្តី ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ធនាគារ ស្ថាបនា ប្តេជ្ញានឹងបន្តពង្រីកនូវបណ្តាញធនាគាររបស់ខ្លួនឲ្យកាន់តែទូលំទូលាយនិងងាយស្រួលដល់អតិថិជនក្នុងការប្រើប្រាស់ និងប្រព័ន្ធបចេ្ចកវិទ្យាធនាគារដែលទំនើបបំផុត ស្របទៅតាមពិភពលោកសម័យឌីជីថល។”
ធនាគារ ស្ថាបនា សាខាស្រុកបរិបូណ៍ ត្រូវបានតំឡើងពីសាខាប្រភេទ “B” មកជាសាខាប្រភេទ “A” ដើម្បីផ្តល់ជូនអតិថិជននូវសេវាធនាគារពេញលេញរួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន ព្រមទាំងមានទូអេធីអឹមដកប្រាក់ ដាក់ប្រាក់។
ជាងនេះទៅទៀត ការបើកគណនីធនាគារ ស្ថាបនា លែងមានភាពស្មុគស្មាញដូចអតីតកាលទៀតហើយ ដោយអតិថិជនអាចធ្វើការបើកគណនីគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈសេវាបើកគណនីអនឡាញក្នុង Sathapana Mobile។ បន្ថែមពីនេះទៅទៀត អតិថិជនអាចទទួលបានកាដូជាសាច់ប្រាក់ពីធនាគារ ស្ថាបនា ដោយគ្រាន់តែធ្វើការណែនាំអតិថិជនថ្មីឲ្យបើកគណនីអនឡាញ ហើយអតិថិជនថ្មីដែលបើកគណនីអនឡាញនឹងទទួលបាន ២ដុល្លារបន្ថែមទៀត ដោយគ្រាន់តែដាក់ប្រាក់ ២០ដុល្លារចូលទៅក្នុងគណនីនោះជាការស្រេច។
អំពីធនាគារ ស្ថាបនា
ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានទ្រព្យសកម្មសរុបលើស ១.៧ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។ ធនាគារមានបណ្តាញសាខាច្រើនបំផុតទី២ ជាមួយនឹងចំនួនសាខាច្រើនជាង ១៧០ទីតាំង និងអេធីអឹមជាង ២២០គ្រឿង ដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារក៏បានធ្វើការសហការជាមួយក្រុមហ៊ុនផ្ទេរនិងទូទាត់ប្រាក់ តាមរយៈទូរស័ព្ទ រួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេលុយ អ៊ី-ម៉ាន់នី និងបាគង ដើម្បីផ្តល់នូវភាពងាយស្រួលដល់អតិថិជន៕