• 2020-06-03 02:01:33
  • ព័ត៌មាន

កូន​ខ្មែរ​នៅ​អាមេរិក​រុំ​​មុខ​ក្រមា​យ៉ាង​អង់អាច​ ឈរ​ការពារ​ហាង​ពេជ្រ​ពី​ក្រុម​បាតុករ

  • 2020-06-03 02:01:33
  • ចំនួនមតិ 194 | ចំនួនចែករំលែក 509

ចន្លោះមិនឃើញ

កូន​ខ្មែរ​ម្នាក់​នៅ​អាមេរិក​បាន​រុំ​ក្រមា​ក្រហម​ កាន់​កាំភ្លើង​យ៉ាង​អង់អាច​​នៅ​ក្នុង​ដៃ​តតាំង​ជាមួយ​ក្រុម​បាតុករ​ដែល​ប៉ុនប៉ង​សម្រុក​ចូល​ហាង​ពេជ្រ​របស់​ខ្លួន​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ឈ្មោះ​ថា​ Slim បុរស​ដែល​គេ​ស្គាល់​ថា​ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ​ ជា​ម្ចាស់​ហាង​លក់​ពេជ្រ​​ ស្ថិត​ក្នុង​ទីក្រុង​ អាត្លង់តា​ រដ្ឋ​ Georgia។ Slim បាន​រៀបរាប់​ថា​ហ្វូង​បាតុករ​ឱកាស​និយម​មិន​ត្រឹម​ប៉ុនប៉ង​ចូល​លួច​គ្រឿង​អលង្ការ​ក្នុង​ហាង​នោះ​ទេ​ ថែម​ទាំង​បាញ់​មក​លើ​រូប​គេ​មុន​ថែម​ទៀត​ ទើប​ខ្លួន​បាញ់​ត​ទៅ​វិញ​រហូត​ពួក​គេ​រត់​បែក​ហ្វូង​អស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មាន​ហាង​ខ្មែរ​មិន​តិច​ទេ​នៅ​អាមេរិក​ ពិសេស​នៅ​ទីក្រុង​ឡុង​ប៊ិច​ រដ្ឋ​កាលីហ្វ័រ​ញ៉ា​ ដែល​ត្រូវ​ក្រុម​បាតុករ​ហិង្សា​ វាយ​កម្ទេច​ និង​បន្លំ​លួច​ទ្រព្យ​សម្បត្តិ​រហូត​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ខ្មែរ​​នៅ​អាមេរិក​បាន​ចេញ​សេចក្ដី​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ទី​ក្រុង​ប្រុងប្រយ័ត្ន​ខ្ពស់​ និង​កុំ​ប្រមូល​ផ្ដុំ​អ្វី​ទាំង​អស់​ដើម្បី​សុវត្ថិភាព៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Instagram អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម