
- 2020-06-08 11:37:53
- ព័ត៌មាន
សាលាក្រុងព្រមានបង្ហាញឈ្មោះអ្នកអត់បង់ថ្លៃសំរាមនៅលើបណ្ដាញសង្គម
- 2020-06-08 11:37:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាក្រុងព្រមានបង្ហាញឈ្មោះអ្នកអត់បង់ថ្លៃសំរាមនៅលើបណ្ដាញសង្គម
ចន្លោះមិនឃើញ
រដ្ឋបាលរាជធានីភ្នំពេញនៅក្នុងថ្ងៃច័ន្ទនេះដែរ បានធ្វើការព្រមានបញ្ចេញបញ្ជីឈ្មោះអ្នកដែលមិនទាន់បង់ថ្លៃប្រមូលសំរាម និងសំណល់រឹង នេះបើតាមសេចក្ដីជូនដំណឹងស្ដីពីការប្រមូលថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញសម្រាប់ខែឧសភា ឆ្នាំ២០២០។
ក្នុងសេចក្ដីជូនដំណឹងនោះបានឲ្យបញ្ជាក់ថា ប្រសិនបើប្រជាពលរដ្ឋម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនមិនបានបង់ថ្លៃប្រមូលសំរាម ខាងសាលាក្រុងនឹងបញ្ជូនលិខិតអញ្ជើញរំលឹកជាថ្មីឲ្យទូទាត់បំណុល រួមនឹងអនុវត្តវិធានការដូចខាងក្រោម៖
១ បញ្ចេញឈ្មោះជាសាធារណៈ តាមបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយនានា
២ កត់ត្រាបំណុល ហើយបិទអាជីវកម្មបណ្ដោះអាសន្ន
៣ អនុវត្តវិធានការផ្សេងៗតាមការចាំបាច់៕
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹង៖