• 2020-06-17 01:47:36
  • ការអប់រំ

ជំហានទាំង៧ ដើម្បីធ្វើកំណែទម្រង់អាជីវកម្មរបស់អ្នក (វីដេអូ)

  • 2020-06-17 01:47:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការធ្វើកំណែទម្រង់អាជីវកម្មរបស់អ្នកអាចជាដំណើរការដ៏ច្របូកច្របល់មួយ ហើយអ្នកប្រាកដជាមិនចង់បាត់បង់ការខិតខំ និងការវិនិយោគទាំងអស់ដែលអ្នកបានដាក់ទៅក្នុងគំរូអាជីវកម្មចាស់នោះដែរ។

វីដេអូខាង​ក្រោម​នេះត្រូវបានបង្កើតឡើងដោយ The Idea Consultants ដែលជាដៃគូសហការ​មួយរបស់ Sabay។ នៅក្នុងវីដេអូនេះមានការណែនាំអំពីជំហានទាំង ៧ ដើម្បីធ្វើកំណែទម្រង់អាជីវកម្មរបស់អ្នក ជាមួយនឹងឧទាហរណ៍មួយដែលបានទទួលជោគជ័យកន្លងមក។

វាគ្មិនគឺលោក Galeno CHUA ស្ថាបនិកក្រុមហ៊ុន The Idea Consultancy Co., Ltd.។ លោកគឺជាឪពុកថ្មីថ្មោងរបស់កូនភ្លោះមួយគូ ជាអ្នកប្រឹក្សាអាជីវកម្ម អ្នកគ្រប់គ្រងវិបត្តិ និងអ្នកវិភាគការផ្លាស់ប្តូរអាកប្បកិរិយាដែលមានបទពិសោធការងារជាង ១២ ឆ្នាំជាមួយក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល និងរដ្ឋាភិបាលនៅតំបន់មជ្ឈឹមបូព៌ា អាស៊ី អូស្ត្រាលី និងឥឡូវនេះ នៅប្រទេសប៉ូឡូញ។

បទពិសោធន៍ក្នុងការពិគ្រោះយោបល់និងការបង្ហាត់បង្រៀនរបស់លោកមានតាំងពីវិស័យកំសាន្ត អប់រំ យអាហារនិងភេសជ្ជៈ បដិសណ្ឋារកិច្ចនិងទេសចរណ៍ សុខាភិបាល ធនធានមនុស្សនិងទំនិញប្រើប្រាស់។

វិធីសាស្រ្តរបស់គាត់គឺភាពស្វាហាប់ ភាពផ្ទាល់ខ្លួននិងការប្តេជ្ញាចិត្ត។ គាត់មានជំនឿយ៉ាងមុតមាំថាការសន្ទនាដែលចេះយោគយល់គឺជាជំនាញជីវិតដ៏សំខាន់សម្រាប់ភាពជោគជ័យផ្ទាល់ខ្លួននិងភាពជោគជ័យវិជ្ជាជីវៈ ហើយបច្ចុប្បន្នគាត់កំពុងបំពេញបេសកកម្មផ្សព្វផ្សាយការបង្រៀននេះដើម្បីកាត់បន្ថយការព្រួយបារម្ភដល់មនុស្សដែលគាត់ជួប៕

អត្ថបទ៖ Galeno Chua ពី The Idea Consultants

មតិយោបល់