• 2020-06-19 04:31:26
  • ការអប់រំ

ក្រសួង បង្កើតមជ្ឍមណ្ឌលអប់រំឌីជីថល និងការអប់រំពីចម្ងាយ ក្នុងវិទ្យាល័យព្រះសីសុវត្ថិ

  • 2020-06-19 04:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកការដ្ឋានជួសជុល និង កែលម្អមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។ ពិធីបើកការដ្ឋាននេះ នឹងប្រព្រិត្តទៅនាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក។

ចំពោះការបើក មជ្ឈមណ្ឌលអប់រំឌីជីថលនេះ គឺធ្វើឡើងក្នុងគោលបំណង ឆ្លើយតបយុគសម័យបច្ចេកវិទ្យា តាមរយៈការធ្វើកំណែទម្រង់គ្រឹះស្ថានសិក្សា និងកំណែទម្រង់ការបណ្ដុះបណ្តាលគ្រូ ដោយធ្វើយ៉ាងណាអោយភាគី ពាក់ព័ន្ធទាំងអស់មានសម្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យាមុន នឹងចែករំលែកទៅដល់សិស្សានុសិស្ស ដែលជាធនធានមនុស្សជំនាន់ថ្មី។

គួររឭកដែរថា ចំពោះការបើកការដ្ឋានជួសជុល និងកែលម្អអគារសម្រាប់មជ្ឈមណ្ឌលនេះ និងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ហើយក៏ជាគណកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ។ នៅក្នុងពិធីនេះផងដែរ ក៏មានពិធីក្រុងពាលី និង សន្និសីទសារព័ត៌មានផងដែរ៕

ប្រភព ៖ ក្រសួងអប់រំ យុវជន និងកីឡា

អត្ថបទ ៖ Art

មតិយោបល់