• 2020-06-22 07:14:48
  • ការអប់រំ

ចង់បានការងារដ៏ពេញចិត្ត និស្សិតគួរចេះបង្កើតម៉ាកយីហោខ្លួនឯងឲ្យមាំ

  • 2020-06-22 07:14:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ច្រើន​ដែល​អ្នក​មួយ​ចំនួន​គិត​ថា​ ប្រសិន​បើ​គ្មាន​បទពិសោធ​ការងារ​នោះ​ នឹង​​ពិបាក​រក​ការងារ​​ដែល​ពេញ​ចិត្ត​ណាស់​។ ជា​ការពិត​ ក្រុមហ៊ុន​ត្រូវ​ការ​បុគ្គលិក​ដែល​ធ្លាប់​ធ្វើ​ការ​ ហេតុនេះ​ក្នុង​ដំណាក់​កាល​ដំបូង​ដែល​អ្នក​មិន​ទាន់​ប្រលូក​ការងារ​ អ្នក​នៅតែអាច​បង្កើត​ចំណុច​លេច​ធ្លោ​របស់​ខ្លួន​នៅ​ពេល​កំពុង​សិក្សា ប្រែក្លាយជាបទពិសោធដ៏មានតម្លៃ ដើម្បីឈោងចាប់អាជីពដ៏ពេញចិត្ត​។​

ចំណុច​លេច​ធ្លោ​ គឺ​សំដៅ​ដល់​ការ​បង្កើត​គុណភាព​នៃ​ខ្លួនឯង​​អភិវឌ្ឍឲ្យ​ប្រសើរ​ឡើង តាម​រយៈ​ការ​សិក្សា​ទទួលនិទ្ទេស​ល្អ ឬ​ក្រេឌីត​ល្អ​ ការ​សហការ​ក្រុម​ធ្វើ​កិច្ច​សាលា​យ៉ាង​សកម្ម មាន​ភាព​ជា​អ្នក​ដឹក​នាំ​ឬ​ក៏​ឯករាជ្យ​ក្នុង​ការសម្រេច​ឲ្យ​សម​ហេតុផល​​ និង​ការ​ចូលរួម​សកម្មភាព​ការងារ​ស្ម័គ្រ​ចិត្ត​ជា​ដើម។ ទាំង​អស់​នេះ​ ជា​គ្រឿង​ផ្សំ​នៃ​គុណ​តម្លៃ​ផ្ដល់​ឲ្យ​អ្នក​អាច​បង្កើត Personal Brand ឬ​ហៅថា​ជា​ម៉ាក​យីហោ​ខ្លួនឯង ​ដែល​អ្នក​មាន​​បទ​ពិសោធ​ចេញ​ពី​ជំនាញ​ផ្ទាល់​ខ្លួន​មុន​នឹង​ឈាន​ដល់​ការ​រក​កម្រៃ​ពី​ការងារ​ដែល​ពេញ​ចិត្ត​នា​ពេល​ខាង​មុខ​។

គួរ​ដឹង​ថា​ ម្ហូបដែល​មនុស្ស​ចង់​ញាំ​ មិន​ប្រាកដ​ថា​វា​អាស្រ័យ​លើ​រសជាតិ​នោះ​ទេ ​ជួន​កាល​វា​ស្ថិត​នៅ​លើ​យីហោ​​របស់​ហាង​លក់​ម្ហូប​នោះ​ ថា​តើ​ល្បី​ប៉ុណ្ណា​។ សំលៀក​បំពាក់​តម្លៃ​ថ្លៃ មិនមែន​សុទ្ធតែ​ល្អ​ជាង​សំលៀក​បំពាក់​តម្លៃ​ថោក​នោះ​ទេ ​តែ​អាស្រ័យ​លើ​ Brand នោះ​។

ដូច​នេះ​ នៅ​ពេល​អ្នក​​មិន​ទាន់​ត្រូវ​ការ​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ ឬអ្នក​ជា​និស្សិត​ គួរ​ចាប់​ផ្ដើម​គិត​ Personal Brand ឲ្យ​រឹង​មាំ និង​រៀប​ចំ​ក្នុងCV របស់​អ្នក និង update វា​រាល់​ពេល​អ្នក​បាន​បំពេញ​កិច្ច​ការ​ថ្មី​ៗ​ទាក់​ទិន​ជំនាញ​ស្នូល​​។ ជឿ​ថា​ ដល់​ពេល​មួយ​អ្នក​នឹង​ទទួល​បាន​ការងារ​ដែល​សម​បំណង​៕ ​​

ចុចអាន៖

ប្រភព៖ medium ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

មតិយោបល់