• 2020-07-14 01:56:23
  • ព័ត៌មាន

ក្ដៅៗ រកឃើញករណីវិជ្ជមាន​កូវីដ១៩ ចំនួន៩នាក់បន្ថែមទៀត នៅថ្ងៃនេះ

  • 2020-07-14 01:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសកម្ពុជា បានរកឃើញករណីថ្មីចំនួន​០៩នាក់បន្ថែម​ទៀត ដែលធ្វើឲ្យ​អ្នក​កើតជំងឺកូវីដ១៩​សរុប​នៅទូទាំងប្រទេស​មានចំនួន​ ១៦៥នាក់ ក្នុងនោះព្យាបាលជាសះស្បើយ​ចំនួន​ ១៣៣នាក់​។

ករណីវិជ្ជមាន​វីរុសកូវីដ១៩ថ្មី ចំនួន​០៩នាក់ គឺោះ

  • បុរសជនជាតិខ្មែរ​អាយុ​២៤ឆ្នាំ អាស័យដ្ឋាននៅភូមិ​១ សង្កាត់ច្រាំងចំរេះ​ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ

  • បុរសជនជាតិខ្មែរ​អាយុ ២៥ឆ្នាំ មាន​អាស័យដ្ឋាន​នៅភូមិ​កំពង់ត្រឡាច​ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

  • បុរសជនជាតិ​ខ្មែរ អាយុ​២៩ ឆ្នាំ មានអាស័យដ្ឋាន​នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញ្ញាឮ​ ខេត្តកណ្ដាល​

  • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មានអាស័យដ្ឋាន​នៅភូមិដំណាក់​ពពេល​ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

-​ បុរសជនជាតិខ្មែរអាយុ ២៧ឆ្នាំ មាន​អាស័យដ្ឋាន​នៅភូមិ​សោយ១ ឃុំប៉ឹស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • បុរសជនជាតិខ្មែរ​អាយុ ២៨ឆ្នាំ មានអាស័យដ្ឋាន​នៅភូមិ​៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

  • បុរសជនជាតិខ្មែរ​អាយុ​ ២៨ឆ្នាំ មានអាស័យដ្ឋាន​នៅភុមិ​ស្វាយឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ​

  • បុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ មាន​អាស័យដ្ឋាន​នៅភូមិ​ទួល​សម្បត្តិ​ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​

-​ បុរសជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាស័យដ្ឋាន​នៅភូមិ​វិហារ​សំបូរ​ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​

អ្នកទាំង០៩ ដែល​រកឃើញវិជ្ជមានវីរុសកូវីដ១៩ គឺធ្វើដំណើរ​តាមជើងហោះហើរមកពីប្រទេស​អារ៉ាប់ប៊ីសាអូឌី និង​បាន​បន្ដ​ជើង​ហោះហើរ​ ពីប្រទេស​ម៉ាឡេស៊ី​ មក​ដល់​កម្ពុជា​​នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ​២០២០៕

សូមអានសេចក្ដីប្រកាសព័ត៌មាន​លម្អិតខាងក្រោមនេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទថ្មី