• 2020-07-14 03:35:55
  • ព័ត៌មាន

អាមេរិក​បង្ខំ​ចិត្ត​បិទ​មូលដ្ឋាន​ទ័ព​២​កន្លែង​នៅ​ជប៉ុន​ដោយ​សារ​កូវីដ​វាយលុក​

  • 2020-07-14 03:35:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មូលដ្ឋាន​កង​យោធា​អាមេរិក​ចំនួន​២​កន្លែង​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ត្រូវ​បិទ​ជា​បណ្ដោះ​អាសន្ន​ក្រោយ​រក​ឃើញ​ថា​ទាហាន​ជា​ច្រើន​នាក់​បាន​ឆ្លង​មេរោគ​កូវីដ​១៩។​

កោះ​អូគីណាវ៉ា​ភាគ​ខាង​ត្បូង​ប្រទេស​ជប៉ុន​ គឺ​ជា​មូលដ្ឋាន​កង​ទ័ព​អាមេរិក​​ដ៏​ធំ​មួយ​នៅ​អាស៊ី​ដែល​មាន​កងកម្លាំង​ជា​ច្រើន​ម៉ឺន​នាក់​កំពុង​ឈរ​ជើង​។ ទាហាន​អាមេរិ​ប្រមាណ​ជាង​១០០​នាក់​ត្រូវ​បាន​ធ្វើ​តេស្ត​ថា​មាន​ផ្ទុក​មេរោគ​កូវីដ​១៩​ ខណៈ​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ក្នុង​ការ​តាមដាន​ពី​គ្រូពេទ្យ​។​

តាមការ​ប៉ាន់ស្មាន​ករណី​ឆ្លង​កូវីដ​របស់​​មូលដ្ឋាន​ទ័ព​អាមេរិក​នៅ​ជប៉ុន​ គឺ​ជា​ករណី​ឆ្លង​មក​ពី​មូលដ្ឋាន​ទ័ព​​អាមេរិក​ពី​​ប្រទេស​ផ្សេង​ទៀត​ ដោយ​សារ​តែ​ការ​ចល័ត​ទ័ព​ និង​ប្ដូរ​វេន​ ដូច្នេះ​អាជ្ញាធរ​ជប៉ុន​បាន​ស្នើ​ឲ្យ​អាមេរិក​ផ្អាក​សកម្មភាព​កងទ័ព​របស់​ខ្លួន​សិន​​ដោយ​ត្រូវ​បិទ​ទ្វារ​​មូលដ្ឋាន​​មួយ​រយៈ៕

ប្រភព៖ CNN ប្រែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទថ្មី