• 2020-07-21 12:44:05
  • សុខភាព

ពេលយប់ពិបាកគេង ពេលថ្ងៃស្ងាប និងងងុយគេង ជាសញ្ញាបង្ហាញថា អ្នកកំពុងមានបញ្ហា

  • 2020-07-21 12:44:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការគេងនៅពេលយប់ជារឿងសំខាន់ ប៉ុន្តែត្រូវបានរំខានដោយសារតែសកម្មភាពមួយចំនួន ជាពិសេសនៅពេលដែលកំពុងតែគេងលក់តែម្តង។ បញ្ហាទាំងនោះ មានដូចជា ការគេងស្រមុក និងការគេងបាត់ដង្ហើមជាដើម ហើយភាគច្រើនគឺកើតលើមនុស្សដែលធាត់។

ការគេងស្រមុក គឺជាបញ្ហាដែលដែលបណ្តាលអោយការដកដង្ហើមមិនអាចស្រូបយកអុកស៊ីសែនគ្រប់គ្រាន់សម្រាប់រាងកាយ (បំពង់កបិទជិត)។ ចំពោះបញ្ហា ការបាត់ដង្ហើម ក្នុងពេលគេង (រយៈពេលខ្លី) បណ្តាលមកពី សាច់ដុំបិទជិត ឬ ខួរក្បាលអត់បញ្ជាសាច់ដុំអោយដំណើរការ ឬ ក៏ជាមូលហេតុទាំង២រួមបញ្ជូលគ្នា។ យ៉ាងណាមិញ បញ្ហាគេងស្រមុក ឬ គេងបាត់ដង្ហើមនេះក៏បណ្តាលមកពីកត្តាផ្សេងៗជាច្រើនទៀត ដូចជា ការពិសាស្រា បារី ជក់គ្រឿងញៀន និងបរិយាកាសក្នុងបន្ទប់ផងដែរ។

ផលប៉ះពាល់នៃការគេងស្រមុក ឬគេងបាត់ដង្ហើម បណ្តាលអោយអ្នកអស់កម្លាំងនៅពេលព្រឹកព្រលឹម ចេះតែស្ងាប ជាពិសេសនោះនឹងធ្វើអោយអ្នកមានអារម្មណ៌ ឆេវឆាវ មួម៉ៅ ឡើងសម្ពាធឈាម ជំងឺបេះដូង និងទឺកនោមផ្អែមផងដែរ។ ចំពោះការព្យាបាល យើងប្រើឧបករណ៌ម្យ៉ាងដែលមានឈ្មោះថា CPAP ចំពោះឧបករណ៌នេះ គឺអាចជួយសម្រួលបានច្រើន ក្នុងការធ្វើអោយអ្នកគេងលក់បានស្ងប់ និងបំបាត់ការស្រមុករបស់អ្នក៕

ប្រភព៖ mayoclinic ប្រែសម្រួល ៖ Art

មតិយោបល់