• 2020-07-27 03:32:34
  • ព័ត៌មាន

កូរ៉េ​ខាង​ត្បូង​មាន​អ្នក​ឆ្លង​កូវីដ​ ប្រចាំ​ថ្ងៃ​ច្រើន​បំផុត​មិន​ធ្លាប់​មាន​នៅ​៤​ខែ​ចុង​ក្រោយ

  • 2020-07-27 03:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ត្រូវ​បាន​រាយការណ៍​ថា​មាន​អ្នក​ឆ្លង​កូវីដ​១៩​ ឬ​កូរ៉ូណា​ជាង​៣​០០​នាក់​ធ្វើ​ឲ្យ​មាន​ការ​​ព្រួយ​បារម្ភ​ចំពោះ​រលក​ទី​ពីរ។

ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​ប្រមាណ​៣១១​នាក់​ មាន​៨៦​នាក់​ជា​ករណី​នាំ​ចូល​ និង​២៧​ករណី​ជា​ករណី​ឆ្លង​ក្នុង​ស្រុក ដែល​នេះ​ជា​តួ​លេខ​ឆ្លង​ប្រចាំ​ថ្ងៃ​​មួយ​ខ្ពស់​បំផុត គិត​ចាប់​តាំង​ពី​ខែ​មិនា​មក។​ មនុស្ស​ពាក់​ព័ន្ធ​ជា​ច្រើន​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ ព្រោះ​ខ្លាច​ការ​ឆ្លង​ជា​សហគមន៍។​

កូរ៉េខាងត្បូង​គឺ​ជា​ប្រទេស​ទី​ពីរ​ដែល​ផ្ទុះ​កូវីដ​១៩​ខ្លាំង​បន្ទាប់​ពី​ចិន​ កាល​ពី​មេរោគ​នេះ​វាយ​លុយ​ដំបូង​ ប៉ុន្តែ​ក្រោយ​មក​រដ្ឋាភិបាល​បាន​ជោគជ័យ​ក្នុង​ការ​ទប់​ស្កាត់​ធ្វើ​ឲ្យ​តួ​លេខ​បច្ចុប្បន្ន​ជាង​១,៤​ករណី​ស្ថិត​ក្នុង​ស្ថានភាព​អាច​គ្រប់គ្រង​បាន៕ ​​

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ សៀនហួរ

មតិយោបល់