• 2020-07-29 01:02:05
  • ព័ត៌មាន

ព្រឹកនេះ រកឃើញករណីឆ្លងកូវីដនៅកម្ពុជា ៧នាក់បន្ថែមទៀត

  • 2020-07-29 01:02:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា បានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ៧នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុប​ កើនដល់ ២៣៣នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៩ ខែកក្កដានេះ។

ក្រៅពីករណីថ្មីចំនួន ៧ ក៏មាន​ករណីជាសះស្បើយ ចំនួន ៧នាក់ផងដែរ ដែលធ្វើ​ឲ្យចំនួនអ្នកជាសះស្បើយ ១៥៤នាក់ និង ៧៩នាក់ កំពុងទទួលការព្យាបាល។

សូមបញ្ជាក់ថា ករណីវិជ្ជមានថ្មីទាំង ៧នាក់ គឺមាន ៤នាក់ ជាទាហានមួកខៀវ មកពីប្រទេសម៉ាលី និង ៣នាក់ទៀត ជាអ្នកដំណើរ​មកពីឥណ្ឌូណេស៊ី។ ទាំង ៧នាក់ គឺជាជនជាតិខ្មែរ ទាំងអស់។

សូមអានសេចក្ដីប្រកាសព័ត៌មានទាំងស្រុង របស់ក្រសួង​សុខាភិបាល ខាងក្រោមនេះ៖

មតិយោបល់
អត្ថបទថ្មី