• 2020-08-24 01:48:41
  • ព័ត៌មាន

សំណាងណាស់! ទិញតែបៃតងអូអុិឈិ ឈ្នះ ១០០លានរៀល!

  • 2020-08-24 01:48:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៊ុន សេងសុផានិត បានក្លាយជា​អ្នកមានសំណាងឈ្នះ​រង្វាន់ទឹកប្រាក់ ១០០លានរៀល​ពី​តែបៃតងអូអុិឈិ។ លោក​មានស្រុកកំណើតនៅ ភូមិកម្មករ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ដោយសារតែជីវភាពលំបាក ទើបលោក​សម្រេច​ចិត្តចាកចេញពីស្រុកកំណើត មករស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយបានប្រកបមុខរបរជាអ្នកលក់ទាអាំងជាមួយនឹងក្រុមគ្រួសារ​របស់គាត់។

លោក ប៊ុន សេងសុផានិត បានបញ្ជាក់ថា "ជារៀងរាល់ថ្ងៃ ខ្ញុំតែងតែទិញភេសជ្ជៈតែបៃតងអូអុិឈិញ៉ាំ ២ទៅ៣ដប ហើយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ខ្ញុំបានទៅទិញភេសជ្ជៈ តែបៃតងអូអុិឈិញ៉ាំដូចរាល់ថ្ងៃ ប៉ុន្តែលើកនេះ នៅពេលដែលខ្ញុំបើកគម្រប ស្រាប់តែឃើញអក្សរខ្មែរនៅក្រោមគំរបដបសរសេរថា រង្វាន់ ១០០លានរៀល។ ពេលនោះខ្ញុំត្រេកអរមែនទែន និងបានស្រែកហ៊ោរ ហើយ​ឲ្យ​អ្នកលក់ជួយពិនិត្យមើលផងដែរ គឺពិតជាឈ្នះ ១០០លានរៀលពិតប្រាកដមែន"។

ស្របពេលនោះដែរ លោក ប៊ុន សេងសុផានិត បានទាក់ទងមកក្រុមការងារតែបៃតងអូអុិឈិ ដើម្បីផ្តល់ព័ត៌មាន បន្ទាប់មកក្រុមការងារក៏បានចុះមក ចែករង្វាន់ជូនលោកដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំផ្ទាល់តែម្តង។

លោក ប៊ុន សេងសុផានិត បានបន្តទៀតថា "ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែនដែលក្រុមហ៊ុនបានមកប្រគល់រង្វាន់ទឹកប្រាក់សុទ្ធ ១០០ លានរៀលនេះដល់រូបខ្ញុំបាទ បានលឿនខ្លាំងលើសពីការរំពឹងទុកទៅទៀត"។

សម្រាប់អ្នកលក់វិញ ក្រុមហ៊ុនតែបៃតងអូអុិឈិក៏មានរង្វាន់ 100កេសផ្តល់ជូនផងដែរ។

ញ៉ាំអូអុិឈិ ឈ្នះទាំងអ្នកទិញ ឈ្នះទាំងអ្នកលក់ ក្លាយជាសេដ្ឋីវាល់លាន អ្នកឈ្នះបន្ទាប់អាចជាអ្នក.......!!!

មតិយោបល់
អត្ថបទថ្មី