• 2020-09-01 01:53:48
  • ព័ត៌មាន

រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យប្រុងប្រយ័ត្នចំពោះអគារចាស់ទ្រុឌទ្រោម

  • 2020-09-01 01:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសំណេះសំណាល និងផ្សព្វផ្សាយពីស្ថានភាពអគារចាស់ទ្រុឌទ្រោមទល់មុខអតីតអគារពាណិជ្ជកម្ម BS ( អគារអង្គរមានជ័យ ) ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម ភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ដើម្បីចៀសវាងរាល់ហានិភ័យដែលកើតឡើងជាយថាហេតុ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្ដីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងអគារអង្គរមានជ័យ ដែលជាអគារចាស់ទ្រុឌទ្រោមមួយក្នុងរាជធានីភ្នំពេញម្ដងរួចមកហើយ ក្នុងនាមជាអាណាព្យាបាលតែងតែគិតគូរពីសុខទុក្ខសុខសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់ទីកន្លែង៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

មតិយោបល់