• 2020-09-02 02:48:08
  • ស្នេហា

១១ចំនុច នៃភាពទាក់ទាញរបស់នារី ធ្វើអោយបុរសលង់ស្នេហ៌

  • 2020-09-02 02:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សស្រី កើតមករួមជាមួយ ភាពទាក់ទាញ ពីកំណើត របស់ពួកនាង តែយ៉ាងណាមិញ អ្នកត្រូវតែ មានការកែច្នៃ ក៏ដូចជាអភិវឌ្ឍន៌ភាពទាក់ទាញទាំងនោះ អោយត្រូវតាមសម័យកាល។ មនុស្សស្រី ដែលមានភាពទាក់ទាញ មិនមែនដោយសារ ពួកនាងស្អាត សាច់ស ឬ ១.៧០ម៉ែត្យ អីនោះទេ តែនៅត្រង់ថា តើពួកគេ អាចទាក់ចិត្តមនុស្សគ្រប់គ្នា ដែលនៅក្បែរខ្លួន ងាកមកចាប់អារម្មណ៌ពួកនាង បានកម្រិតណា តែប៉ុននោះ។ ខាងក្រោមនេះ ជា១១ចំនុច នៃភាពទាកទាញ របស់មនុស្សស្រី ៖

រូបតំណាង
  • មានភាពជាខ្លួនឯង ៖ ចៀសវាងការសម្តែង កេរ្តិម៉ែចែកអោយយ៉ាងម៉េច ក៏ធ្វើបែបហ្នឹងទៅ ព្រោះការព្យាយាមទៅធ្វើអ្វីដែលមិនមែនជាខ្លួនឯង ជាទង្វើដែលមើលទៅឆ្គងជាទីបំផុត។ ចូលចិត្តធ្វើអ្វី ក៏ធ្វើហ្នឹង ស្លៀកពាក់ យ៉ាងម៉េចស្រួល ក៏ស្លៀកបែបហ្នឹងទៅ ព្រោះមិនត្រឹមធ្វើអោយខ្លួនអ្នក មានអារម្មណ៌សុខស្រួល ប៉ុន្តែជាមន្តស្នេហ៌ដែលអាចទាក់ចិត្តបុរសផងដែរ។

  • ចិត្តល្អ ៖ អ្នកគួរចាប់ផ្តើមទម្លាប់ ធ្វើជាមនុស្ស មានការចែករំលែក មិនថាជាលុយកាក់ របស់ញ៉ាំ គំនិតយោបល់ ព្រោះថាមន្តស្នេហ៌របស់មនុស្សស្រីគឺស្ថិតនៅលើខ្សែភ្នែកនៃភាពអាណិតអាសូរហ្នឹងហើយ។

  • ម្ចាស់ការលើខ្លួនឯង ៖ មនុស្សស្រីដែល ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានសម្រេចចិត្ត មើលទៅអស្ចារ្យ ណាស់ នាងហាក់ដូចជាក្តោបក្តាប់ស្ថានការណ៌បានគ្រប់បែបយ៉ាង ដូចជាពិភពលោកទាំងមូល កំពុងនៅក្នុងដៃរបស់នាងយ៉ាងដូច្នោះដែរ។ មនុស្សស្រី កាន់តែមានភាពម្ចាស់ការ កាន់តែមានភាពទាក់ទាញ។

  • ប្រុសឬស្រី សុទ្ធតែជាមិត្ត ៖ កុំទម្លាប់មានតែមិត្តភក្តិស្រី ឬដើរជាមួយតែមិត្តភក្តិស្រី បើកទូលាយសម្រាប់ខ្លួនឯង សម្រាប់ការញ៉ាំកាហ្វេ ដើរចេញក្រៅ ទៅសាលា ឬបណ្ណាល័យ ជាមួយមិត្តភក្តិប្រុសៗ។ ស្រីៗដែលឧស្សាហ៌ដើរជាមួយមិត្តភក្តិប្រុសៗ មានភាពទាក់ទាញ ជាងមនុស្សស្រីដែលមានតែមិត្តស្រីៗ។

  • រស់នៅជាមួយភាពវិជ្ជមាន ៖ មនុស្សស្រី ដែលចូលចិត្ត គិតអ្វី ក្នុងផ្លូវល្អ សុទិដ្ឋិនិយមក្នុងជីវិត បែបងាយៗ អត់ស្មុគស្មាញច្រើន មើលទៅគួរអោយស្រលាញ់ណាស់។

  • ចូលចិត្តទម្លាក់សក់ ៖ មន្តស្នេហ៌ដ៏គួរអោយទាក់ទាញរបស់មនុស្សស្រីគឺសក់ហ្នឹងហើយ បើថា សក់វែង រលោង ពណ៌ខ្មៅទៀត អូយ មើលមិនចង់គេចភ្នែកទៅណាទេ។

  • ចូលចិត្តសើច ជាងធ្វើមុខស្មើ ៖ ទោះសើច មិនស្អាត ក៏គួរសើច ប្រសើរជាងធ្វើមុខ ជូរផ្អូម រាល់ថ្ងៃ។

  • ពូកែស្តាប់ ហើយក៏ពូកែនិយាយ ៖ គួររៀនធ្វើខ្លួន ជាមនុស្សពូកែស្តាប់ និងជាអ្នកផ្តល់ប្រឹក្សាដ៏ល្អ ព្រោះមនុស្សស្រី ពេលដែលយកចិត្តទុកដាក់ស្តាប់អ្វីមួយ មើលទៅ Cute ណាស់ ហើយបើស្តាប់ហើយ អាចផ្តល់ជាយោបល់បានទៀត ប្រាកដជាមាន គេកក់សូមធ្វើកូនប្រសារ អោយម៉ាក់របស់គេហើយ។

  • ចេះលើកដាក់សម្លេង ៖ ភ្នែករាប់លានគូរ កំពុងសម្លឹងមើលអ្នក ត្រចៀករាប់ពាន់គូរ កំពុងផ្ទៀងស្តាប់ សូរសព្ទ សូរសៀង សំនៀង ពេលដែលអ្នកនិយាយ ដូច្នេះ អ្នកត្រូវចេះ ចាប់ឱកាស និងទាញប្រយោជន៌ភ្លាម។ ការនិយាយ ចេះលើកដាក់សម្លេង ជារឿងសំខាន់ ដែលអ្នកត្រូវតែចាប់អារម្មណ៌ និងយកចិត្តទុកដាក់។

  • ភាពស្មោះត្រង់ ៖ គ្មាននរណាចៀសផុត ពីការកុហក បាននោះទេ តែយ៉ាងណាមិញ រៀនកុហក អោយមានស្តង់ដា និងការទទួលខុសត្រូវខ្ពស់។

  • រៀនធ្វើខ្លួន ជាអ្នកចាប់ផ្តើម ៖ សកម្មភាពមួយចំនួន ដែលអ្នកមិនទម្លាប់ធ្វើ ដូចជា បបួលគេញ៉ាំអីមុន ខលទៅគេមុន កាន់ដៃគេមុន អោប ឬថើប... ជាទង្វើដែលមានភាពភ្ញាក់ផ្អើល ហើយក៏ជាមន្តស្នេហ៌ទាក់ទាញផងដែរ។ ចូរចាប់ផ្តើម រៀនធ្វើអ្វីមុន ដោយមិនចាំបាច់រងចាំ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់