• 2020-09-03 07:02:38
  • ស្នេហា

១០ចំណុច ដែលអ្នកគួរដឹងប្រសិន Crush របស់អ្នកជាមនុស្ស ដែលស្រលាញ់សត្វ

  • 2020-09-03 07:02:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបតំណាង

១.គាត់ជាមនុស្ស រួសរាយ និងឆាប់ចុះសម្រុងជាមួយមនុស្សជុំវិញ ៖ មនុស្សដែលស្រលាញ់សត្វ មិនពិបាកក្នុងការរាប់អាន ឬចង់ក្បែរនោះទេ ព្រោះពួកគាត់មានជីវិតបែបងាយៗ ដូចជាសត្វចិញ្ចឹមរបស់ពួកគាត់ដែរ។

២.គាត់ជាមនុស្សពូកែអត់ធ្មត់ ៖ មនុស្សដែលស្រលាញ់សត្វ ជាមនុស្សដែលមានភាពអំណត់ខ្ពស់ ព្រោះការដែលរស់នៅជាមួយសត្វចិញ្ចឹមរាល់ថ្ងៃ គឺធ្វើអោយគាត់ រៀនសម្របខ្លួនបានច្រើន។

៣.គាត់មិនចូលចិត្តសម្ងំនៅផ្ទះ ៖ ប្រភេទមនុស្សដែលស្រលាញ់សត្វមិនចូលចិត្តសំងំនៅក្នុងផ្ទះនោះទេ ពួកគេចូលចិត្តចេញទៅក្រៅ ជាមួយសត្វចិញ្ចឹម រហូតដល់ក្លាយទៅជាទម្លាប់ ផ្ទះគួរតែជាកន្លែង សម្រាប់គេងតែប៉ុននោះ។

៤.គាត់គិតពីគេ មុនគិតពីខ្លួនគាត់ ៖ ជាការពិតដែលថា អ្នកដែលស្រលាញ់សត្វ ជាដៃគូរដ៏ល្អ និងមានភាពរូមែនទិកបំផុត។ បើអ្នកចង់ក្លាយជាទីចាប់អារម្មណ៌សម្រាប់គាត់ កុំធ្វើខ្លួនអាត្មានិយម ចំពោះមុខគាត់អោយសោះ។

៥.គាត់មិនដាក់សម្ពាធលើជីវិត ៖ ប្រភេទមនុស្សនេះ លេងច្រើន ធ្វើអីសប្បាយៗ មិនស្មុគស្មាញអីច្រើនទេ។

៦.គាត់មិនងាយដាក់ចិត្តស្រលាញ់អ្នកណា ៖ ប្រហែលគាត់ចម្លងសសៃស្មោះ ពិសត្វចិញ្ចឹមរបស់គាត់ហើយ ព្រោះសត្វចិញ្ចឹម វាស្រលាញ់ម្ចាស់វា និងភាពស្មោះត្រង់ណាស់។ មនុស្សប្រភេទនេះ គួរអោយស្រលាញ់ណាស់ ព្រោះនិយាយទៅគឺស្មោះតែម្តង។

៧.គាត់ជាមនុស្សមានភាពរីករាយ ៖ គាត់មិនសូវជាស្ត្រេសទេ ព្រោះទម្លាប់ដែលគាត់នៅជាមួយសត្វចិញ្ចឹម បានធ្វើអោយគាត់ កែប្រែភាពសោកសៅ កើតទុក្ខទៅជាភាពរីករាយ។

៨.គាត់មានភាពរស់រវើកក្នុងជីវិត ៖ គាត់ដឹងច្បាស់ពីអ្វីដែលគាត់កំពុងតែមាន និងរីករាយជាមួយវត្ថុទាំងអស់នោះ។ ពួកគេជាដៃគូរដែលល្អ ហើយអាចកាន់ដៃអ្នកយូរអង្វែង ជាមួយនឹងទំនាក់ទំនងដ៏ល្អផងដែរ។

៩.ពួកគេមិនប្រកាន់ជាមួយរឿងតូចតាច ៖ ជាធម្មតា ពួកគេរស់នៅជាមួយសត្វចិញ្ចឹម ដែលពេលខ្លះ ភាពរញ៉េរញៃរបស់សត្វ បានធ្វើអោយគាត់ដឹងថា លើលោកនេះ នៅមានរឿងដែលរញ៉េរញ៉ៃជាងនឹងទៀត។

១០.ពួកគេ ផ្តល់ភាពសំខាន់ ដល់ដៃគូរ ៖ សត្វចិញ្ចឹម ត្រូវការបំផុត គឺក្តីស្រលាញ់ ជាពិសេសពីម្ចាស់របស់ខ្លួនដូច្នេះហើយ ប្រសិនអ្នកស្រលាញ់ មនុស្សដែលចូលចិត្តសត្វចិញ្ចឹម អ្នកនឹងទទួលបានអ្វីគ្រប់យ៉ាងដែលជាអាទិភាពដល់អ្នក ព្រោះហេតុផលតែម្យ៉ាងគឺស្រលាញ់៕

ប្រភព៖ herbeauty ប្រែសម្រួល ៖ Art

មតិយោបល់