• 2020-09-07 03:30:10
  • ការអប់រំ

ទិដ្ឋភាព ថ្ងៃដំបូង​បើកឲ្យចូលរៀនឡើងវិញ របស់ប្អូនៗថ្នាក់ទី៩ និងថ្នាក់ទី១២

  • 2020-09-07 03:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងបានចេញចេញសេចក្តីប្រកាសអនុញ្ញាតិ សម្រាប់ការបើកសាលាឡើងវិញដើម្បីប្អូនៗថ្នាក់ទី៩ និងទី១២ បានត្រៀមខ្លួន សម្រាប់ការប្រឡង នាងពេលខាងមុខនេះ។

នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០២០ នេះ ជាថ្ងៃដែលសាលារដ្ឋ ត្រូវបានបើកទ្វារ ឲ្យសិស្សានុសិស្ស បានចូលរៀន ឡើងវិញ ក្រោយពីការបិទសាលាមួយរយៈ ដោយសារតែបញ្ហាកូវីដ១៩។

ការបើកសាលារៀនឡើងវិញនៅព្រឹកនេះ យើងសង្កេតឃើញថា នៅតាមសាលារដ្ខនិមួយៗ មានការពិនិត្យសុខភាព យ៉ាងហ្មត់ចត់ ដោយមានការវាស់កំដៅ និងលាងដៃដោយអាល់កុល នៅមុខក្លោងទ្វារចូលសាលា។

គួរបញ្ជាក់ដែរថា ការប្រឡងឌីប្លូម​នៅ ​ថ្ងៃ​ទី​៣០ ​ខែ​វិច្ឆិកា និង ប្រឡង​បាក់ឌុប​នៅ ថ្ងៃ​ទី​២១​ ខែ​ធ្នូ ឆ្នាំ២០២០៕

ខាងក្រោមនេះ ជារូបភាព ដែលក្រុមការងារ Sabay បានផ្តិតយក នៅសាលារដ្ឋមួយ នៅរាជធានីភ្នំពេញ៖

អត្ថបទ ៖​ Art

មតិយោបល់