• 2020-09-07 06:29:15
  • ការអប់រំ

ការពិត៦យ៉ាង ដែលមនុស្សរីករាយ តែងធ្វើជាប្រចាំ ក្នុងជីវិតរស់នៅ របស់ពួកគេ

  • 2020-09-07 06:29:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្សដែលរស់នៅ ជាមួយភាពរីករាយ តែងមានការកំណត់ របស់ពួកគេ ដើម្បីពួកគេ ទទួលបានជីវិត ដែលមានភាពស្រស់បំព្រង។ ឆ្ងល់អត់ អ្នកខ្លះ គាត់អត់ចេះ កើតទុក្ខ សោះចឹង រីឯអ្នកណាខ្លះ សប្បាយ គ្រប់ពេលតែម្តង នេះណា មិនបានមានន័យថា ពួកគាត់មិនចេះកើតទុក្ខទេ តែមកពីពួកគាត់ មិនចេះសន្សំទុក្ខដូចគេ ហើយជាពិសេស ពួកគាត់ដឹង ថាត្រូវធ្វើយ៉ាងណា ដើម្បី ធ្វើអោយជីវិតរបស់ពួកគេ មានភាពរីករាយ។

រូបតំណាង

ការពិត ៦យ៉ាង ដែលអ្នកគួរតែបានដឹង ពីមនុស្ស ដែលចេះធ្វើអោយជីវិត របស់ពួកគេ មានភាពរីករាយ ៖

១. ពួកគេ មិនត្រាំជីវិត ក្នុងអតីតកាល កុំដេករងចាំ អនាគត ដែលមិនទាន់មកដល់ ៖ មនុស្សដែលមានភាពរីករាយ ពួកគេមិនប្រើជីវិត អោយលិចលង់ក្នុងអតីតកាល នោះទេ ហើយក៏មិនដេករងចាំ អនាគត ដែលមិនទាន់មកដល់នោះដែរ។ ពួកគេ រីករាយ និងពេញចិត្ត គ្រប់យ៉ាងដែលពួកគេ កំពុងមាន ក្នុងពេលបច្ចុប្បន្ន ហើយពួកគេ ក៏នឹងធ្វើអោយល្អបំផុត នៅក្នុងពេលបច្ចុប្បន្នផងដែរ។ និយាយរួម គឺរស់នៅអោយល្អជាទីបំផុត ក្នុងពេលបច្ចុប្បន្ន។

២. ពួកគេ ញ៉ាំអាហារសុខភាព ច្រើន ជាងគ្រឿងស្រវឹង ៖ មួយថ្ងៃៗ ពួកគេ ចំនាយពេលញ៉ាំអាហារសុខភាព ដូចជា បន្លែ ត្រីសាច់ ទឹក ច្រើនជាងការពិសាគ្រឿងស្រវឹង និងអាហារមួយចំនួនដែលបំផ្លាញ សុខភាពរបស់ពួកគេ។ ការបរិភោគទឹកច្រើន ជាការបំពេញនូវជាតិទឹកនៅក្នុងខ្លួន ក៏ដូចជាខួរក្បាលផងដែរ។ អ្នកគួរបរិភោគទឹក អោយបានច្រើន ដែលសម្រាប់មនុស្សស្រី គួរតែពី ១លីត្រកន្លះ ទៅ២លីត្រ ឬឯមនុស្សប្រុស គួរចាប់ពី ២លីត្រ ទៅ ៣លីត្រ។

៣. អនុញ្ញាតិ អោយរាងកាយ និងខួរក្បាល របស់អ្នក បានសម្រាក ៖ ការសម្រាករាងកាយ និងខួរក្បាល នៅទីនេះ មានន័យថា អ្នកដឹងថាពេលណាត្រូវសម្រាក ហើយពេលណាត្រូវធ្វើការ មិនមែនយកពេលសម្រាក ទៅធ្វើការ ហើយយកពេលធ្វើការ ទៅធ្វើការនោះទេ។ មួយវិញទៀត ទាក់ទងទៅនឹងអារម្មណ៌ ធ្វើយ៉ាងណាទើបអាចធ្វើអោយអារម្មណ៌បានសម្រាក? ការទម្លាក់ចុះ ការដាក់ចុះ នូវរាល់បញ្ហា គឺអាចធ្វើអោយអ្នក មានអារម្មណ៌ថា ធូរស្បើយបានច្រើន ជាឧទាហរណ៌ អ្នកគួរតែបញ្ចប់ការងារ អោយបានរួចរាល់ មុននិងរីករាយ នៅថ្ងៃចុងសប្តាហ៌របស់អ្នក។ មនុស្សស្ត្រេស ភាគច្រើនចូលចិត្តគិតច្រើន រឿងមិនត្រូវគិត ក៏គិត ហើយ ពេលគេអោយ សម្រាក មិនខ្ចីសម្រាក។

៤. រៀបគម្រោង ក្នុងការគេង ៖ គេងអោយបានច្រើន គេងអោយឆ្អែត គេងអោយលក់ស្រួល កុំចេះតែគេងអោយតែបានៗ ព្រោះរាងកាយ និងខួរក្បាលរបស់អ្នកត្រូវការសម្រាក ហើយពេលសម្រាកដ៏ល្អបំផុត គឺពេលគេងហ្នឹងហើយ។ មនុស្សដែលមានភាពរីករាយ ក្នុងជីវិត គេងយ៉ាងតិច ក៏៦ម៉ោងដែរ ព្រោះ បើគេងតិចជាងនេះ ធ្វើអោយពួកគេ គ្មានកម្លាំងកំហែង ហើយបើគេងច្រើនជាងនេះ នឹងធ្វើអោយពួកគេខ្ជិល។

៥. ប្រមូលបទពិសោធន៌សប្បាយៗ មកដាក់ខ្លួន ៖ ជំរើស ជារបស់អ្នក ចង់សប្បាយ ចង់រីករាយ ចង់កើតទុក្ខ គឺអ្នកតែម្នាក់ ដែលជាអ្នកជ្រើស។ មនុស្សដែលតែងមានភាពរីករាយ គេនឹងជ្រើសរើស និងប្រមូល ភាពសប្បាយ និងបទពិសោធន៌ជីវិតដែលល្អៗ មកដាក់ក្បែរខ្លួន ដើម្បីទទួលបានជីវិត ដែលមានរីករាយ។ ចាំថា អ្នកណាក៏មានភាពរីករាយដែរ តែនៅត្រង់ថា អ្នកបង្កើតភាពរីករាយនោះ ដោយរបៀបណាតែប៉ុននោះ។

៦. មិនគួរបញ្ចប់ ជីវិតរបស់អ្នក ជាមួយ Technology ៖ ធ្លាប់សួរខ្លួនឯងអត់ ១ថ្ងៃអ្នកប្រើ ទូរសព្ទ ប៉ុន្មានម៉ោង? មនុស្សដែលមានភាពរីករាយ មិនប្រើជីវិតពួកគេ អោយជាប់ទាក់ទងខ្លាំងទៅនឹង Technology ពេកនោះទេ ពួកគេចំនាយពេលជាមួយគ្រួសារ ញាតិមិត្ត មិត្តភក្តិ ឬសកម្មភាពផ្សេងៗ ដូចជាការហាត់កីឡា ការអារនសៀវភៅ ការជួបជុំ ពិភាក្សា ច្រើនជាងការសំកុក នៅពីមុខទូរសព្ទ នោះដែរ៕

ប្រភព៖ herbeauty ប្រែសម្រួល ៖​ Art

មតិយោបល់