• 2020-09-08 07:30:28
  • ការអប់រំ

"ដេកគិត" ចង់ឲ្យពលរដ្ឋកម្ពុជាពិចារណាឡើងវិញ លើសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន

  • 2020-09-08 07:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ដេកគិត" គឺ​ជា​​ផ្លេតហ្វម​ (Platform) ថ្មី​មួយ ​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ជម្រុញ​ឲ្យ​ប្រជាជន​កម្ពុជា​មាន​ការគិតពិចារណាឡើងវិញ ទៅលើសកម្មភាពដែលបុគ្គលម្នាក់ៗបានធ្វើ ​ថា​តើ​វា​ជះឥទ្ធិពលទៅលើសុខុមាលភាពរបស់ភពផែនដី​បែប​ណា​ខ្លះ។

​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុម ដេកគិត បាន​ឲ្យ​ដឹង​ថា​ដើម​ហេតុ​នៃ​ការ​បង្កើត "ដេក​គិត​" គឺ​ព្រោះ​តែ​​គេ​បាន​សង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើន មិនទាន់បានយល់ដឹងស៊ីជម្រៅអំពីបញ្ហាបរិស្ថាននៅឡើយទេ ដោយ​ពួក​គេ​មិន​បានដឹងថា​ទម្លាប់នៃការរស់របស់​ពួក​គេ​មួយចំនួនបានធ្វើ​ឲ្យ​ប៉ះពាល់ទៅដល់សុខុមាលភាពរបស់ភពផែនដី ដែលជាផ្ទះតែមួយរបស់​មនុស្ស​គ្រប់​រូប។

ក្រុមការងារ ដេកគិត

ដើម្បីឆ្លើយតប​​នឹង​គោលបំណង​ពី​ខាង​លើ​ “ដេកគិត" នឹងធ្វើការផលិត​នូវ​មាតិកា​ថ្មីៗ តាមរយៈវីដេអូស៊េរី អត្ថបទខ្លី និងរូបភាពក្រាហ្វិចអប់រំ ដែលនិយាយអំពីបញ្ហាបរិស្ថានដែលយើងទាំងអស់គ្នាកំពុងជួបប្រទះ ហើយត្រូវបានគេមើលរំលង។ មិន​តែ​ប៉ុណ្ណោះ​ “ដេកគិត" ក៏នឹងបង្ហាញអំពីដំណោះស្រាយដែលមានលក្ខណៈសកល និងសមស្របទៅនឹងបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពុជា ដើម្បីអោយអ្នកអានមានឱកាសក្នុងការគិត និងឆ្លុះ បញ្ចាំងឡើងវិញអំពីទម្លាប់នៃការរស់នៅរបស់ខ្លួន។

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ "ដេកគិត" អាច​ចូល​ទៅ​កាន់​ទំព័រ​ Facebook ​ផ្លូវ​ការ​​របស់​ "ដេកគិត" ដែល​មាន​ឈ្មោះ​ថា​ "ដេកគិត_Dekkit” ឬ​អាច​ចុច​លើ​តំណ​ភ្ជាប់​នេះ

អត្ថបទ៖ សុខហេង

មតិយោបល់