
- 2020-09-27 03:20:35
- សុខភាព
បានភ្លក់នៅ ? យ៉ាអួគីរីសួគ៌ មានចំណុចពិសេស ៥នេះ ដែលគ្រប់គ្នាគួរភ្លក់សាក
- 2020-09-27 03:20:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានភ្លក់នៅ ? យ៉ាអួគីរីសួគ៌ មានចំណុចពិសេស ៥នេះ ដែលគ្រប់គ្នាគួរភ្លក់សាក
ចន្លោះមិនឃើញ
អ្នកទាំងអស់គ្នាប្រាកដជាដឹងហើយថា ទឹកដោះគោសុទ្ធគិរីសួគ៌ បានទទួលបានការគាំទ្រយ៉ាងពេញទំហឹងលើសពីការរំពឹងពីសំណាក់ប្រជាជនខ្មែរយើង។ អ្នកដែលបានភ្លក់ហើយ បានសរសើររសជាតិនិងគុណភាពគ្រប់ៗគ្នា។ កសិដ្ឋានគិរីសួគ៌ ក៏បានចេញលក់នូវផលិតផលមួយទៀតរបស់ខ្លួន គឺយ៉ាអួ ដែលផលិតចេញពីទឹកដោះគោសុទ្ធ១០០%។
យ៉ាអួគិរីសួគ៌នេះ មានចំណុចពិសេស ៥ យ៉ាង ដែលមានដូចខាងក្រោម៖
រសជាតិឆ្ងាញ់៖ តាមការស្ទង់មតិលើអ្នកដែលបានភ្លក់យ៉ាអួរគិរីសួគ៌ បានឲ្យដឹងថា យ៉ាអួនេះមានរសជាតិប្លែក និងឆ្ងាញ់ជាប់ចិត្ត ហើយសូម្បីតែកូនក្មេងក៏ចូលចិត្តដែរ។ មានអ្នកខ្លះបានទាំងនិយាយថា បើយកទៅដាក់អោយកករឹងក៏មានរសជាតិឆ្ងាញ់ជាងការ៉េមដែលពួកគេធ្លាប់ញ៉ាំទៅទៀត។ បើអ្នកទទួលទានយ៉ាអួគិរីសួគ៌លាយជាមួយនឹងផ្លែឈើសុទ្ធតែទទួលបានផលល្អបំផុតសម្រាប់សុខភាព។
គុណភាព និងសុវត្ថិភាព៖ គ្រប់ដំណាក់កាលនៃការផលិតទឹកដោះគោ ក៏ដូចជាយ៉ាអួនៅក្នុងកសិដ្ឋានគិរីសួគ៌ ត្រូវបានត្រួតពិនិត្យគុណភាព និងសុវត្ថិភាពខ្ពស់បំផុត តាំងពីការថែទាំសត្វគោ ការដាក់ចំណី និងការផលិត គឺធ្វើឡើងក្រោមបច្ចេកវិទ្យាទំនើបបំផុត ក្រោមការពិនិត្យយកចិត្តទុកដាក់ពីក្រុមអ្នកជំនាញ។
មានប្រយោជន៍ច្រើនចំពោះសុខភាព៖ យ៉ាអួ ត្រូវបានគេចាត់ទុកថាជាចំណីអាហារមួយប្រភេទដែលមានប្រយោជន៍ច្រើនចំពោះសុខភាពសំរាប់គ្រប់វ័យទាំងអស់ មិនថាចាស់ មិនថាក្មេង។ យ៉ាអួដែលមានគុណភាពខ្ពស់ដូចជាយ៉ាអួគិរីសួគ៌ មានផ្ទុកនូវសារជាតិសសៃ និងកាល់ស្យូមខ្ពស់ ដែលជួយសម្រួលដល់ការរំលាយអាហារ និងជំនួយដល់ឆ្អឹង។
ល្អសម្រាប់សម្រស់៖ ការទទួលទានយ៉ាអួ មិនត្រឹមតែជួយដល់សុខភាពប៉ុណ្ណោះទេ តែក៏អាចជួយដល់សម្រស់ផងដែរ។ ការទទួលទានយ៉ាអួ អាចជួយឲ្យស្បែកស្អាតពីខាងក្នុង ធ្វើឲ្យស្បែកស្រស់ថ្លា ម៉ត់រលោង។ សំរាប់សុភាពនារីទាំងឡាយ មិនគួរមើលរំលងផលប្រយោជន៏របស់យ៉ាអួនេះពិតមែន។
គិតមកទល់ពេលនេះ យ៉ាអួគិរីសួគ៌ បានចេញលក់ជាបណ្តើរៗហើយ ដូចជានៅផ្សារទំនើបឡាក់គីគ្រប់សាខា រួមទាំង២សាខានៅខេត្តសៀមរាប និង១សាខានៅខេត្តបាត់ដំបង, ផ្សារ Fair Plus ទាំង ៥សាខា រួមទាំងសាខាខេត្តកំពង់ចាម និងខេត្តកំពត, ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី, ផ្សារទំនើបអារ៉ូណា និងផ្សារម៉ាក្រូ។ កាន់តែពិសេស គឺប្រិយមិត្តក៏នឹងអាចទទួលបានយ៉ាអួ Free Free ផងដែរ នៅពេលទិញទឹកដោះគោសុទ្ធគិរីសួគ៌។
ដើម្បីទទួលបានព័ត៌មានបន្ថែម ក៏ដូចជាការបន្ថែមទីតាំងលក់ទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ កុំភ្លេចចុច Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ ៕