• 2020-09-22 04:00:33
  • សុខភាព

ញេចមុនហើយសល់ស្នាម គួរធ្វើម៉េចទើបជាស្អាតវិញ ?

  • 2020-09-22 04:00:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខកើតមុនអត់សប្បាយចិត្តម្ដងហើយ ពេលញេចរួចសល់ស្នាមពិបាកចិត្តម្ដងទៀត ។ ស្នាមបន្សល់ពីការញេចមុន គឺមានសភាពក្រហម ឬពេលខ្លះមានសភាពក្រម៉ៅទៅតាមប្រភេទស្បែកមុខ និងការថែរក្សាស្បែកមុខរបស់យើងបន្ទាប់ពីញេចមុនរួច។ ស្នាមខ្លះត្រូវការពេលវេលាព្យាបាល និងអាចបាត់ទៅវិញដោយឯងៗ ខណៈខ្លះមិនបាត់ទៅទាំងស្រុងនោះទេ។

ថ្ងៃនេះ Sabay នឹងមកប្រាប់ពីតិចនិចងាយៗដែលជួយព្យាបាលស្នាមមុនទាំងនោះ ឲ្យប្រែជាស្រស់ស្អាតគ្មានស្នាម ៖

១. អាហារដែលគួរជៀសវាង ៖ ទោះបីជាពេទ្យមិនឲ្យអ្នកតមម្ហូបអ្វីសោះក៏អ្នកគួរតែតមដែរហើយអាហារដែលគួរតមមានដូចជា៖ សាច់គោ សណ្ដែកបណ្ដុះ ត្រកួន និងម្ហូបផ្អាប់។ តាមបទពិសោធន៍របស់អ្នកមានបញ្ហាស្នាមបានប្រាប់ថា អាហារទាំងនោះអាចធ្វើឲ្យស្នាមឡើងជាពណ៌ក្រម៉ៅជាងមុន និងពិបាកក្នុងការធ្វើឲ្យបាត់ទៅវិញ។ អ្នកអាចតមរហូតដល់មើលឃើញថាស្នាមមុនក្រៀម ឬតូចជាងមុន ឬចាំដល់វាជាបាត់ស្នាមអស់កាន់តែប្រសើរ ។

២. ថែតាមរបៀបធម្មជាតិ ៖ ឲ្យតែនិយាយទាក់ទងជាមួយស្នាមមិនអាចចោលរមៀត និងទឹកឃ្មុំនោះទេ ព្រោះរមៀតជួយព្យាបាលស្នាមឲ្យឆាប់បាត់ និងធ្វើឲ្យស្បែកមុខមដ្ឋរលោង ។

វិធីក្នុងការធ្វើម៉ាសរមៀតទឹកឃ្មុំ ៖

  • លាយម្សៅរមៀតសុទ្ធកន្លះស្លាបព្រាបាយជាមួយទឹកឃ្មុំមួយសមល្មម ថែមយ៉ាអួរសុទ្ធបន្តិច។

  • កូរល្បាយនោះឲ្យសប់រួចយកមកលាបលើមុខទុក ៥-១០នាទី សឹមលាងទឹកចេញ។

  • ធ្វើវិធីនេះ ១ទៅ ២ដងក្នុងមួយសប្ដាហ៍ដើម្បីឆាប់ទទួលបានលទ្ធផល។

  • អ្នកទាំងអស់គ្នាអាចប្រើប្រាស់ម៉ាសសន្លឹកពីក្រោយម៉ាសធម្មជាតិនេះក៏បាន ឬក៏អត់ជាជម្រើសរបស់អ្នក ។

៣. លាបគ្រីមបំប៉ន ៖ ជាតិចនិចចម្បង ដែលយើងមិនអាចចោលបាន គឺប្រើប្រាស់ឡេ ឬ គ្រីមលាបមុខដែលមានសម្បូរវីតាមីនចិញ្ចឹមស្បែកមុខ ជួយបំបាត់ស្នាមអុជខ្មៅ តែកុំប្រើឡេដែលមានសារជាតិកាត់ធ្វើឲ្យស្បែកសនោះ។

PLANT EXTRACTS WHITENING CREAM ជាផលិតផលថែបំប៉នស្បែករូបមន្តពីសហរដ្ឋអាមេរិក ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងក្រសួងពាណិជ្ជកម្មនៅកម្ពុជាដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលស្នាម និងធ្វើឲ្យមុខស្បែកមុខមានសុខភាពល្អ កាន់ភ្លឺថ្លា រលីងរលោង ជាងមុន។

ក្រៅពីជួយដល់បញ្ហាស្នាមលើផ្ទៃមុខ គ្រីមលាបមុខ PLANT EXTRACTS WHITENING CREAM ថែមតាំងជួយដល់បញ្ហារន្ធញើស អាចម៍រុយ ស្នាមជាំ រោល និងជួយស្រោចស្រង់មុខដែលធ្លាប់ប្រើប្រាស់ផលិតផលខុសៗពីមុខឲ្យរត្រលប់ជាស្រស់ស្អាតបែបធម្មជាតិឡើងវិញ។

សម្រាប់ព័ត៌មានបន្ថែម ឬការបញ្ជាទិញផ្សេងៗ អ្នកអាចទាក់ទងទៅកាន់៖

  • ហ្វេសប៊ុកផេក ៖ ALIGO-COLTD

  • លេខទូរស័ព្ទ ៖ 069 907 069 ៕

អត្ថបទ៖ Tan Muonvichny

មតិយោបល់